ចេញលក់ថ្ងៃនេះជាផ្លូវការ! realme 11 ទទួលបានការសរសើរខ្លាំងពីអ្នកជំនាញលេងហ្គេមនិងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនចំពោះឈីបហ្គេមនិងកាមេរ៉ាថតរូប 108 MP
សីហា
-

ថ្ងៃទី២៣ ខែវិច្ឆិកានេះ ជាថ្ងៃចេញលក់ជាផ្លូវការរបស់កំពូលស្មាតហ្វូន realme 11 នៅតាមបណ្តាហាងទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ក្នុងតម្លៃពិសេសត្រឹមតែ 269 ដុល្លារតែប៉ុណ្ណោះ។ realme 11 ភ្ជាប់មកនូវលក្ខណៈពិសេសឈានមុខគេក្នុងចំណោមស្មានហ្វូនកម្រិតតម្លៃដូចគ្នា រួមមានបច្ចេកវិទ្យាសាកថ្មលឿន 67W SUPERVOOC បន្ទះឈីបហ្គេមខ្លាំង MediaTek Helio G99 និងកាមេរ៉ាធំរហូតដល់ 108MP Prolight ជាមួយទំហំផ្ទុកធំ 256GB និង RAM ដំឡើងបានដល់ 16GB។

តាមរយៈមុខងារឈានមុខគេទាំងនេះ realme 11 ទទួលបានការចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកជំនាញខាងលេងហ្គេមទាំង 2 រូប ដែលបានតេស្តប្រើប្រាស់ស្មាតហ្វូន realme មុនគេក្នុងការលេងហ្គេម។

អ្នកជំនាញលេងហ្គេម ម៉េងលី (Mengly Gaming) ដែលជាអ្នកលេងហ្គេមល្បីឈ្មោះមួយរូបក្នុងបណ្តាញសង្គមហ្វេសប៊ុកបានសរសើរ realme 11 ថា « ខ្ញុំបានតេស្តលេងហ្គេម Mobile Legend និង PUBG លើ realme 11 ឃើញថាស្មាតហ្វូនមួយនេះមានឈីបខ្លាំង MediaTek Helio G99 និង RAM ធំ អាចដំឡើងដល់ 16GB ធ្វើឱ្យខ្ញុំលេងហ្គេមបានយ៉ាងរលូនបំផុត! ចំពោះថ្មវិញ គឺ 5000 mAh ធំសមល្មមសម្រាប់ការលេងហ្គេម និងអាចសាកថ្មលឿនខ្លាំងមែនទែនដល់ 67W SUPERVOOC គឺសាកថ្មប្រហែលជាង 40 នាទីគឺពេញ 100 ភាគរយតែម្តង! ស្មាតហ្វូននេះពិតស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តលេងហ្គេម»!

ដូចគ្នានឹងម៉េងលីដែរ សមាជិកក្រុមហ្គេម BURN X FLASH ដ៏ល្បី គឺ Chma ក៏បានបញ្ជាក់ឱ្យដឹងថា «ខ្ញុំពេញចិត្ត realme 11 ត្រង់មុខងារលេងហ្គេម ដែលស្មាតហ្វូននេះមានឈីបខ្លាំងអាចលេងហ្គេមបានយ៉ាងរលូន! មិនតែប៉ុណ្ណោះមានទំហំថ្មធំរហូតដល់ 5000 mAh ហើយល្បឿនសាកថ្មវិញគឺរហូតទៅដល់ 67W SUPERVOOC ដែលអ្នកទាំងអស់គ្នាមិនចាំបាច់ខ្វល់រឿងទូរស័ព្ទឆាប់អស់ថ្ម រឺសាកថ្មយូរនោះទេ»។

ទន្ទឹមគ្នានឹងអ្នកជំនាញលេងហ្គេមទាំង 2 រូបនេះ អ្នកនិយមប្រើប្រាស់សា្មតហ្វូនជាច្រើនទៀតក៏បានបង្ហាញចំណាប់អារម្មណ៍ពេញចិត្តនឹងមុខងារពិសេសៗរបស់ realme 11 ស័ក្តិសមជាកំពូលស្មាតហ្វូនសម្រាប់ការលេងហ្គេមនិងថតរូបមានតម្លៃសមរម្យ និងមានការរចនាម៉ូដយ៉ាងប្រណិតស្រស់ស្អាតទាក់ទាញបំផុត បន្ទាប់ពីបានឃើញរូបរាងឌីសាញនិងមុខងារពិសេសៗរបស់ realme 11 ជាពិសេសកាមេរ៉ាធំរហូតដល់ទៅ 108 មេហ្គាភិចសែល។