សូមចូលរួមរំលែកទុក្ខ! និស្សិតខ្មែរម្នាក់ បានបាត់បង់ជីវិត ក្រោយផ្ទះហេតុការណ៍វាយប្រហារនៅប្រទេសអ៉ីស្រាអែល
សីហា
-

នាចុងសប្តាហ៍នេះ អំពើហិង្សាបានពុះកញ្រ្ជោលឡើងយ៉ាងខ្លាំងក្លាបំផុត រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន បន្ទាប់ពីក្រុម Hamas ដែលគ្រប់គ្រងតំបន់ Gaza បានឆ្មក់បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល ហើយជាលទ្ធផលភាគីទាំងសងខាង បាន​មើលឃើញមនុស្សស្លាប់សរុបរាប់រយនាក់ និងរបួសរាប់ពាន់នាក់។

ក្រុមគ្រួសារនិស្សិតឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទទួលមរណភាពក្នុងពេលមានការវាយប្រហាររវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

គួរជម្រាបថា រាជរដ្ឋាភិបាលបានចាត់វិធានការទំនាក់ទំនងជាប្រចាំជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ ជាលទ្ធផលពេញមួយយប់មិញនេះ កម្ពុជាបានទំនាក់ទំនងជាមួយពលរដ្ឋខ្មែរភាគច្រើន នៅក្នុងប្រទេសអ៉ីស្រាអែល និងកំណត់ទីតាំងរបស់ពួកគាត់ ហើយក្នុងនោះយើងក៏បានខិតខំជួយសង្គ្រោះនិស្សតិ៣រូបក្នុងចំណោម៤រូប (ដែលក្នុងនោះម្នាក់បានស្លាប់) ចេញពីតំបន់ក្រហម មកស្នាក់នៅជាមួយកុងស៊ុលកិត្តិយសរបស់កម្ពុជាក្នុងប្រទេសអ៉ីស្រាអែល៕