នៅក្នុងនោះផងដែរក្រោយពីមានការបង្ហោះសារអំពីឪពុករបស់លោក សំ សុវណ្ណារ៉ាក់ ចំពោះការការកាត់កាលកូនរបស់ខ្លួនចោល ដោយបានធ្វើការបង្ហោះថា ខ្ញុំបាទ សំ សំអុល សូមប្រកាសកាត់កាល់ ជាសាធារណ:ថាកូនម្នាក់នេះ ចាប់ពីពេលនេះតទៅ ហើយក៏ឈប់ទទួលស្គាល់ជា កូនផង ដោយសារតែកូននេះមិនស្ដាប់បង្គាប់ម៉ែឪ ជេ រ ប្រ មា ថ ម៉ៃឪ បើថ្ងៃក្រោយកូននេះមានរឿងអី ទៅប្រព្រឹត្ដខុសច្បាប់ខ្ញុំជាអាណាព្យាបាល មិនទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ថ្ងៃ 22/03/2023។
![](/wp-content/uploads/2023/3/23/media/large/274379/erergege.jpg?1679581222)
![](/wp-content/uploads/2023/3/23/media/large/274380/dhsdfhsd.jpg?1679581227)
ដោយនៅក្នុងនោះឪពុករបស់លោកសំ សុវណ្ណារ៉ាក់ក៏បានបន្ថែមថា សូមឱ្យក្រុមគ្រួសារដែលជាសាច់ញាតិនៅខាងស្រុកឈូក កំពតឈប់ទទួលស្គាល់ថាជាកូនចៅតទៅទៀត វាមិនមែនជាត្រកូលសំ ទៀតឡើយ 22/03/2023។
![](/wp-content/uploads/2023/3/23/media/large/274382/fgsdfgsger.jpg?1679581235)
![](/wp-content/uploads/2023/3/23/media/large/274381/geerfge.jpg?1679581235)
![](/wp-content/uploads/2023/3/23/media/large/274383/geggsg.jpg?1679581235)
យ៉ាងណាមិញក្រោយការលេចធ្លាយនៃការកាត់កាលលោកចោលពីសំណាក់ឪពុកដូច្នេះ ពេលនេះលោក សំ សុវណ្ណារ៉ាក់បានចេញមុខមកធ្វើការបកស្រាយថា៖
![](/wp-content/uploads/2023/3/23/media/large/274384/asdgdgsd.jpg?1679581243)
![](/wp-content/uploads/2023/3/23/media/large/274385/dgdfgsdh.jpg?1679581243)
ជម្រាបសួរបងប្អូនអ៊ុំពូមីងយាយតាហ្វេនៗជាទីគោរពស្រលាញ់ បងប្អូនមួយចំនួនប្រហែលជាបានទទួលជ្រាបនឹងបានឃើញ
នូវពត៌មានដែលបានចុះផ្សាយថាខ្ញុំជាកូនអកត្តញ្ញូ ជេដៀលប្រមាថដល់ឪពុកម្តាយ ខ្ញុំបាទសំ សុវណ្ណារ៉ាក់ សូមបដិសេដទាំងស្រុង
ចំពោះពត៌មានទាំងអស់ដែលបានចុះផ្សាយ គឺផ្ទុយពីការពិតទាំងស្រុងហើយខ្ញុំបាទក៏សូមបញ្ចប់ត្រឹមនេះដោយមិនវែកញែករកហេតុផលបង្ហាញការខុសរឺត្រូវអ្វីទ្បើយ ខ្ញុំសូមរក្សាសិទ្ធផ្ទៃក្នុង រឿងគ្រួសារ ។
![](/wp-content/uploads/2023/3/23/media/large/274388/ggeger.jpg?1679581261)
![](/wp-content/uploads/2023/3/23/media/large/274389/ghwhw.jpg?1679581262)
គ្រប់បញ្ហាដែលកើតទ្បើងនៅលើលោកនេះ បងប្អូនអើយគឺត្រូវតែមានហេតុនឹងផល មានភ្លើងមានផ្សែង ដូច្នេះសូមបងប្អូនទទួលជ្រាបដោយក្តីគោរពពីខ្ញុំ សំ សុវណ្ណារ៉ាក់ នឹងសូមអង្វរដល់បងប្អូនមួយចំនួនមុននឹងខមិនស៊ែរបញ្ចេញមតិ សូមមានការត្រិះរិះពិចារណាអោយបានត្រូវនឹងយល់ច្បាស់ពីបញ្ហាជាចុងក្រោយខ្ញុំសូមជូនពរបងប្អូនអ៊ុំពូមីងយាយតាហ្វេនៗជាទីស្រលាញ់របស់ខ្ញុំជួបតែសេចក្តីសុខ រកទទួលទានមានបាន សុខភាពល្អសំណាងល្អ គ្រប់ៗគ្នា ពីខ្ញុំ សំ សុវណ្ណារ៉ាក់ ( be strong ខ្ញុំអាចទ្រាំបានព្រោះទ្រាំនឹងបញ្ហាគ្រប់យ៉ាងបានជិតពាក់កណ្តាលជីវិតទៅហើយទ្រាំទៀតក៏មិនអី )
![](/wp-content/uploads/2023/3/23/media/large/274390/gsdgduj.jpg?1679581277)
![](/wp-content/uploads/2023/3/23/media/large/274391/gsdgsdh.jpg?1679581277)
![](/wp-content/uploads/2023/3/23/media/large/274393/gwergew.jpg?1679581277)
![](/wp-content/uploads/2023/3/23/media/large/274392/hhdfh.jpg?1679581277)
![](/wp-content/uploads/2023/3/23/media/large/274394/sdgsd.jpg?1679581277)
![](/wp-content/uploads/2023/3/23/media/large/274396/vdbvshn.jpg?1679581278)
![](/wp-content/uploads/2023/3/23/media/large/274395/vzdgbdfh.jpg?1679581278)