ទេវតាឬមនុស្សលោក!! ដួង ម៉ានិច្ច តុបតែងខ្លួនជាទេវតាក្នុងឆ្នាំថ្មី ពិតជាស្រស់ស្អាតខ្លាំងណាស់
Sophea
-

មហាសង្ក្រាន្តឆ្នាំថោះ សង្ក្រាន្តនឹងចូលមកនៅថ្ងៃ សុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ព.ស. ២៥៦៦ គ.ស. ២០២៣ ម.ស. ១៩៤៥ ចុ.ស ១៣៨៥ វេលាម៉ោង ១៦:០០នាទី ដែលត្រូវនឹងវេននៃ ទេវធីតាមួយព្រះអង្គ ដែលជាបុត្រីទី៦ នៃកបិលមហាព្រហ្ម យាងចុះមកថែរក្សាជម្ពូទ្វីប។

ព្រះនាម​​ ៖​ ព្រះនាងកិមិរាទេវី

ភក្សាហារ ៖ ចេកណាំវ៉ា ចេកទឹក

សំពត់ពស្ត្រា​ ៖​ ពណ៌សេត (ស)

ព្រះកាណ៌​ ៖​ លម្អព្រះកាណ៌ដោយសៀតផ្កា ចង្កុលណី

អាភរណ:​ ៖​ ទ្រង់បុឞរាខ័ម (ត្បូងប៊ុត)​

កេតនភណ្ឌ​ ៖​ ព្រះហស្ថស្តាំ​ទ្រង់ ព្រះខ័ន , ព្រះហត្ថឆ្វេង​ទ្រង់ពិណ

ពាហន:​ ៖​ សត្វមហឹង្សា (ក្របី)​

កិរិយា ៖ ទ្រង់គង់អង្គុយពាក់ឆៀង (សូមរងចាំទស្សនាអត្ថបទ និងរូបភាពស្តីពីកិរិយាទាំង៤នៃទេពធីតា អាស្រ័យតាមពេលវេលានៃការយាងចុះ ដែលនឹងផុសជូនជាបន្តបន្ទាប់)


នាងខ្ញុំ ដួង ម៉ានិច ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដោយបានគ្រងនូវឈុតសម្លៀកបំពាក់ «ដែលរចនាឡើងដោយយកលំនាំតាមគំនូរបុរាណ ក្នុងទម្រង់មកុដតួនាងមានលម្អរដោយឆព័ណ្ណរង្សី» ដែលនេះបានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ដ៏ត្រចះត្រចង់របស់ខ្មែរ តំណាងឲ្យទេវតាសង្ក្រាន្តឆ្នាំថ្មី ព្រះនាមកិមិរាទេវី ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ នាពេលខាងមុខនេះ។

សូមបួងសួងដល់បារមីនៃបុព្វបុរសខ្មែរគ្រប់សម័យកាល សូមប្រទាននូវពរជ័យ គំនិត បញ្ញាស្មារតីដល់កុលបុត្រខ្មែរគ្រប់រូប រួបរួមគ្នាសិក្សាស្រាវជ្រាវ ស្រឡាញ់ ថែរក្សា និងលើកតម្តើង

នូវមរកតវប្បធម៌ជាតិយើងឲ្យកាន់តែផុសត្រដែតរូបរាង មានពន្លឺឡើងគ្រប់ទម្រង់ គ្រប់សម័យកាល ដើម្បីបង្ហាញលើឆាកជាតិ និង អន្តរជាតិនូវវប្បធម៌ដ៏រុងរឿងរបស់មហានគរខ្មែរ។ កូនខ្មែរជំនាន់ក្រោយ ពិតជាមានមោទនភាព និងគោរពកោតសរសើរដល់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏អស្ចារ្យ រចនាបទជាច្រើនសម័យកាល ដែលគួរឲ្យសិក្សាស្វែងយល់។