យ៉ាងណាមិញបើយើងក្រឡេកមកមើល យុវតី វ័យក្មេងរូបស្រស់ម្នាក់នេះ នាងបានលាចាកពីលោកនេះទៅទាំងវ័យក្មេង ដោយសារតែ ជំងឺ មហារីក ។
ការបាត់បង់មនុស្សជាទីស្រឡាញ់ទៅដោយលែងមានថ្ងៃត្រឡប់វិញបែបនេះ បានធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិបងប្អូន ពិតជាមានក្តីរន្ធត់ តក់ស្លុតខ្លាំងជាពន់ពេក ព្រោះការចាកចេញរបស់ប្អូនស្រីគឺពោពេញទៅដោយក្តីស្រណោះស្រណោក និងអាឡោះអាល័យជាទីបំផុត ។
ជាមួយគ្នានេះដែរបន្ទាប់ពីមនុស្សជាទីស្រលាញ់បានលាចាកលោកទាំងវ័យក្មេងបែបនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា ៖ កង សុីណាត ៖ ដែរត្រូវជាម្តាយមីង របស់អ្នកស្លាប់បានបង្ហោះសារដោយពោលពាក្យយ៉ាង កំសត់ដូច្នេះថា ៖« ក្មួយស្រីដ៏សែនស្រស់ស្អាតរបស់មីងអើយក្មួយទៅបានសុខហើយនៅឡើយតែអ្នកនៅរស់គឺប៉ាម៉ាក់របស់ក្មួយគាត់ពិបាកទទួលយកណាស់តើកម្មអកុសល់អ្វីកូនមួយក៏ស្លាប់ទៅហើយអីឡូវកូនស្រីក៏ស្លាប់ទៅចោលគាត់ម្នាក់ទៀតសុតតែកំពុងពេញស្រលាញ់អ្នកធ្លាប់ឆ្លងកាត់ការបាត់បង់មួយនេះទើបដឹងថាឈឺចាប់ខ្លោចផ្សារណាស់កម្មម្លេះបងស្រីដ៏សែនកំសត់របស់ខ្ញុំ » ។
នេះបើយោងតាមម្ចាស់ហ្វេសប៊ុកមួយទៀតដែរមានឈ្មោះថា ៖ Māā Nūth ដែរត្រូវជាប្អូនស្រី បានបង្ហោះសាររៀបរាប់ទាំងក្តុកក្តួលដូច្នេះថា៖ RIP បងស្រី ធំដឹងក្ដីមកជាមួយគ្នា មានជាតិក្រោយយើងកើតជាបងប្អូូនឹងគ្នាទៀត
សូមបងទៅអោយបានសុខណា កេីតជាតិណាៗកុំអោយអាយុខ្លីដូចជាតិនេះ
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូដូចតទៅ ៖