ចាន់ ស្រីខួច ទ្រាំនិងពាក្យរិះគន់មិនបានចេញមកឆ្លើយតបមិនញញើតមាត់…(មានវិដេអូ)
សីហា
-

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហាជនភាគច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅចំពោះ ប្អូនស្រីម្នាក់ឈ្មោះ ចាន់ ស្រីខួច ដែលជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia កំឡុងខែកក្កដា ឆ្នាំ ២០១៧។ ពេលនោះ ស្រីខួច មានអាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ ។

យ៉ាងណាមិញបច្ចុប្បន្ន ចាន់ ស្រីខួច ត្រូវបានគេដឹងថា ពេលនេះនាងធំពេញក្រមុំ ស្តូកហើយ និងមានរូបសម្ផស្ស ស្រស់ស្អាតខ្លាំងណាស់ បើនិយាយសមត្ថភាពច្រៀង របស់ ចាន់ ស្រីខួច វិញ ក៏ កាន់តែ មាន ការរីកចម្រើន ទៅមុខ ដូចសម្រសរស់ នាងអ៊ីចឹងដែរ។ ក្រោយពីបញ្ចប់ការប្រឡងចម្រៀងនេះដែរ ឃើញថា ប៉ុន្មាន ឆ្នាំ មកនេះ ចាន់ ស្រីខួច ក៏មាន ទីផ្សារសិល្បៈ ខ្លាំងផងដែរ ដោយឃើញលេច មុខលើ ឆាក ប្រគំ តន្រ្តី និង ការងារសិល្បៈ ផ្សេងៗ ជាបន្តបន្ទាប់។

ជាក់ស្តែងអ្វីដែលគួរឲ្យមានការភ្ញាក់ផ្អើលនោះគឺ នៅកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ ចាន់ ស្រីខួច បានបង្ហោះសារ យ៉ាងចាក់ដោតមួយ បន្ទាប់ពីមានគេថានាង ស្រស់ស្អាត ដោយសារតែការកែសម្ផស្ស មិនមែនស្អាតពីធម្មជាតិនោះទេ គ្រាន់តែលឺបែបនេះភ្លាម ធ្វើឲ្យ ស្រីខួច ទ្រាំមិនបាន ក៏ចេញមកបង្ហោះសារ ឆ្លើយតបទៅកាន់អ្នករិះគន់វិញចំៗដូច្នេះថា

៖ អឹម កែច្រមុះ ចាក់ថ្គាម ចាក់ថ្នាំអោយស បើជ្រុលចឹងមិនព្រមថាខ្ញុំចាប់ជាតិជាថ្មី តាហ្មងទៅ??? កាលនៅខ្មៅ ដៀលខ្ញុំខ្មៅ មុខចឹង តែងខ្លួនសម្រែចឹង ហេចង់ធ្វើសុទ្ធតារា ដល់តាពេលផ្លាស់ប្ដូរបន្តិច មានលុយធ្វើអីក៏សម បានបញ្ឈប់គំនិតនេះភ្លាម បើមិនចេះស្រឡាញ់ខ្លួនឯងដូចដែលខ្ញុំបានស្រឡាញ់ខ្លួនខ្ញុំទេ កុំនិយាយបំបាក់អ្នកដទៃដើម្បីអោយខ្លួនឯងមើលទៅល្អជាងគេ ចូរបង្កើតតម្លៃដោយខ្លួនឯង ហើយសូមបញ្ឈប់រាល់ការតិះដៀលអ្នកដទៃតទៅ ទៀត។

សូមទោសតែទ្រាំអត់បានមែន ហើយមួយទៀត រាល់ការផ្លាស់ប្ដូរសុទ្ធតែមានហេតុនឹងផល តែខ្ញុំសូមឈរជាមតិ ក៏ដូចជាផ្ដល់ជាកម្លាំងចិត្តដល់អូនៗនឹងបងៗស្រីដែល ត្រូវបានគេមើលងាយនូវរូបសម្រស់ខាងក្រៅដូចដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក ( ចូរយកពាក្យមើលងាយទាំងអស់នោះ ហើយផ្លាស់ប្ដូរវាមកជាការស្រឡាញ់ខ្លួនឯងអោយខ្លាំងជាងមុន នៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯង នោះយើងនឹងចេះស្វែងរកវិធីដើម្បីកែប្រែខ្លួនឯងអោយកាន់តែប្រសើរហើយល្អជាងមុនជាមិនខាន ) ។

ជាមួយគ្នានេះដែរ ស្រីខួច បានបន្តទៀតថា ៖ មិនមែនប្រឆាំងរឺក៏មិនទទួលការរិះគន់ទេប៉ុន្តែ ពេលខ្លះបើកចិត្តអោយទូលាយស្ដាប់ម្ខាងទៀតគេបកស្រាយហើយយកទៅពិចារណាខ្លះក៏ល្អ អ្នកទាំងអស់គ្នាមិនមែនកើតមកធំតែម្ដងទេ តែងតែឆ្លងកាត់ការលូតលាស់ នឹង វិវត្តន៍ទៅមុខហើយ តែបើសួរថា កាន់តែធំ កាន់តែចាស់គ្មានភាពរីកចម្រើនអីសោះ ដែលសួរខ្លួនឯងទេថា មានអ្វីថ្មីសម្រាប់ជីវិត ហើយរឺនៅ?

ដូចដែលបាននិយាយ post នេះគ្រាន់តែចង់ផ្ដល់ជាកម្លាំងចិត្ត ដល់បងៗអូនៗនារី ដែលកំពុងតែមានសម្ពាធពីការជាន់ឈ្លីនូវរូបរាង ដូចដែលខ្ញុំធ្លាប់បានឆ្លងកាត់ប៉ុណ្ណឹងឯង ចឹងឈប់ស្អប់ខ្លួនឯង ឈប់បន្ទោសខ្លួនឯង យើងម្នាក់ៗសុទ្ធតែមានភាពស្រស់ស្អាតរៀងខ្លួន ចឹងចូរស្រឡាញ់ខ្លួនឯងអោយបានច្រើន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖