លោក ឌួង ឆាយ ចេញមកបង្ហាញប្រត្តិកម្មចំៗ ក្រោយឃើញ អ្នកស្រី ទ្រី ដាណា កំពុងឈឺចាប់…(មានវិដេអូ)
សីហា
-

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាការពិតណាស់ ដូចដែលប្រិមយិត្តបានជ្រាបរួចហើយថា ពេលនេះអ្នកស្រី ទ្រី ដាណា កំពុងតែមានបញ្ហាប្តឹងប្តល់គ្នាជាមួយនិងក្រុមហ៊ុន ទេសចរណ៍ 2World Travel Cambodia ដោយសារតែ ខាងក្រុមហ៊ុន បំរើសេវាកម្ម ដល់លោកស្រីមិនល្អ មិនដូចអ្វីដែលលោកស្រីចង់បាន ។

ជាមួយគ្នានេះដែរ នៅកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ គេបានឃើញអ្នកស្រី ទ្រីដាណា បានបង្ហោះសាររៀបរាប់បែបនេះថា ៖ ខ្ញុំគ្រាន់តែចង់បានពាក្យឆ្លើយតបសមស្របមួយ សម្រាប់ខ្ញុំខ្លួនឯង និងកូនៗ ប៉ុណ្ណោះ មិនគិតថាចង់មានរឿងវែងឆ្ងាយទេ ហេតុអីមិនឆ្លើយតប ហើយចែករំលែករឿងគ្រួសារខ្ញុំតាំងពី៣ឆ្នាំមុន។

ដូចខ្ញុំនិយាយហើយ មុនពេលបង្ហោះ ខ្ញុំបានដាក់លិខិតទៅ២ដង ក្នុងគោលបំណងចង់បានការឆ្លើយតបសមស្របមួយ សម្រាប់ការខកចិត្តរបស់នាងខ្ញុំ គ្រាន់តែដើម្បីអារម្មណ៍ស្ងប់ ហើយអាចឆ្លើយប្រាប់កូនៗ ថាម៉ាក់បានធ្វើហើយ។ តែគេមិនត្រឹមមិនអើពើ នៅមើលងាយ ហើយ Share រឿងចាស់ៗមកឌឺ អោយអារម្មណ៍ខ្ញុំកាន់តែឈឺចាប់។

តែឥឡូវនេះ ខ្ញុំដឹងហើយថាមកពីមូលហេតុអីបានជាសេវាកម្មក្រុមហ៊ុនទេសចរណ៍ 2World Travel នេះធ្វើបាបខ្ញុំបែបនេះ មិនមានឆន្ទៈនៅក្នុងការដោះស្រាយ បងប្អូនចូលមើល share ទៅដឹងហើយ បងប្អូនជួយគិតខ្ញុំបន្តិចទៅមើល តើគេមានគំនិតអ្វីឲ្យប្រាកដ? ដូច្នេះ មានតែទុកអោយច្បាប់ជាអ្នកដោះស្រាយចុះ ។

ជាមួយគ្នានេះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខណៈអ្នកស្រី ទ្រី ដាណា កំពុងតែមានបញ្ហាជាមួយនិងក្រុមហ៊ុន ខាងលើ ហើយពោលពាក្យ ឈឺចាប់បែបនេះ ស្រាប់តែលោក ឌួង ឆាយ ស៊ែរផុស របស់អ្នកស្រី ទ្រី ដាណា ហើយភ្ជាប់មកជាមួយនិង សំណេរដូច្នេះថា ៖ ខ្ញុំស្អប់បំផុតអ្នកណាយកចំណុចខ្សោយ និងរឿងក្រុមគ្រួសារជាពិសេសរឿងអតីតកាលគេមកនិយាយ។ យើងបើកក្រុមហ៊ុនធ្វើជំនួញអតិថិជនគឺជាស្តេច។ បើអតិថិជនមិនពេញចិត្តយើងសូមទោស និងប៉ពៅអោយគេទៅចប់រឿងហើយ។ ដាណាមនុស្សស្រួលនិយាយគ្នាណាស់តាំងពីដើមមក។

លុយដាណាមិនខ្វះទេ ប៉ុន្តែភាពឈឺចាប់នៃពេលវេលាបុណ្យសំរាប់កូនៗពិតជាសំខាន់ណាស់។ ពីព្រោះពួកខ្ញុំអ្នកធ្វើជំនួញពិបាករកពេលដើរលេងក្រៅប្រទេសជុំកូនៗណាស់។ បើខ្ញុំវិញខឹងជាងនឹងទៀត។

ខ្ញុំនឹងមិនប្រើសេវាកម្មក្រុមហ៊ុននឹងទៀតទេ។ មនុស្សខ្ញុំកំរបញ្ចេញមតិរឿងគេណាស់ ប៉ុន្តែក្រុមហ៊ុនពិតជាខុសខ្លាំងណាស់ដែលបង្ហោះចឹង ហើយកាន់តែខុសគឺគេខំផ្តល់សេចក្តីទុកចិត្តជឿជាក់លើក្រុមហ៊ុនបែរជាផ្តល់សេវាកម្មគេមិនបានល្អហើយធ្វើស៊ែរចឹងទៀត។

លោកបានបន្តបន្ថែមទៀតថា ៖ ដាណា ប្រាប់ក្មួយៗទៅថាចាំហ៊ាជូនដើរលេងដោយផ្ទាល់ទៅឌូបៃឆាប់ៗនឹង។ អានិតក្មួយៗណាស់ឆ្លងឆ្នាំកណ្តាលវាលស្ងាត់ឆឹងចឹង »៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖