បើ ពិនិត្យ លើ សកម្មភាពនៃ អំពើ ចោរកម្ម ដែល បាន និង កំពុង កើតឡើង ស្ទើរ រាល់ថ្ងៃ នៅទូទាំងប្រទេសនា បច្ចុប្បន្ន នេះ មិនបាន ឲ្យ សមត្ថ កិច្ច ដេក បាន សុខ ឬ បាន នៅ ទំនេរ ខ្លះ ឡើយ ហើយ ក៏ បង្ក ឲ្យ មាន បញ្ហា អសន្តិសុខ នៅ ក្នុង មូ ដ្ឋា ន រំខាន ដល់ ការ រស់នៅ របស់ ប្រជាពលរដ្ឋ ស្ទើរ ទាំង យប់ ទាំង ថ្ងៃ តែបើ សមត្ថកិច្ច ធ្វើ ព្រងើយកន្តើយ អំពើ ចោរកម្ម នឹង ពង្រីក ខ្លួន កាន់តែ ធំ ឡើង ៗ រហូត សមត្ថកិច្ច មិន អាច គ្រប់គ្រង បាន ឡើយ ។
ជាក់ស្តែងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅកាលពីថ្ងៃទី 8 ខែមករា ឆ្នាំ2023 កន្លងទៅនេះមានប្អូនស្រីម្នាក់ បានចេញមកបង្ហោះសារ ដាសតឿន ទៅកាន់អ្នកធ្វើដំណើរពេលយប់ឲ្យមានការប្រុងប្រយ័ត្នដូច្នេះថា ៖ «ចោរជិះតាមតាំងពីផ្សារដីហ៊ុយមកដល់ ភូមិដំណាក់ជិតផ្សារឈូកមាស ខ្ញុំឈប់វាឈប់ ខ្ញុំទៅមុខវាទៅមុខដែរ ខ្លាចពេកឈប់មុខផ្ទះគេឲ្យគេជួយ សំណាងគ្រាន់ស្រែកហៅម្ចាស់ផ្ទះឲ្យចេញមកវា ជិះចេញទៅវិញយ៉ាងលឿន ។ ភ័យណាស់ជិះតែម្នាក់ផង អារម្មណ៍ពេលនោះពិបាកពណ៌នាណាស់
ខ្ញុំចង់បាក់ស្បាតហើយញ័រដៃបុកទ្រូងតែព្យាយាមជិះឲ្យលឿនឲ្យដល់កន្លែងមានមនុស្សច្រើនតែវានៅឈប់តាមទៀត ដូច្នេះស្រីៗកុំជិះទៅណាមកណាម្នាក់ឯង ពេលនេះខ្ញុំយល់អារម្មណ៍មួយនឹងហើយថាវាបែបមិច ។
ប្អូនស្រីបានបន្តឲ្យដឹងទៀតថា ៖ «ពេលនេះមានសុវត្ថិភាពហើយតែខ្ញុំនៅតែនឹកឃើញហើយតក់ស្លុត គិតថាបើពេលនោះមិនមានមនុស្សតើខ្ញុំទៅជាយ៉ាង បើវាលួចហើយមិនធ្វើបាប និងមិនអីទេព្រោះរបស់អាចរកមកវិញបានចុះបើវាចាប់រំលោភរឺវៃខ្ញុំ មិនដឹងជាយ៉ាងណាទេ »៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖