យោងតាមគណនីហ្វេសប៊ុក Kheum Sovann បានបង្ហោះសារថា ថ្ងៃនេះជាលើកទី១ ដែលយុវតី មាង ហន ជាសិស្សក្រកំព្រាម្ដាយ រស់នៅជាមួយអ៊ំស្រី ជាស្ត្រីមេម៉ាយ ប្រឡងជាប់និទ្ទេស A បានធ្វើដំណើរទៅដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ( NPIC ) ដើម្បីស្គាល់ទីតាំងវិទ្យាស្ថាន មុននឹងការសិក្សាចាប់ផ្ដើមនៅខែ កុម្ភៈ ឆ្នាំ ២០២៣ ។ យុវតី មាង ហន នឹងត្រូវបន្តការសិក្សានៅទីនេះបន្តទៀត ក្នុងនាមជានិស្សិតអាហាររូបករណ៍ដែលផ្ដល់ជូនដោយ ឯកឧត្តមនាយកវិទ្យាស្ថាន ។




