ឆ្លងកាត់ការប្រកួតដ៏តានតឹងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ទីបំផុតបុរសមកពីខេត្តកំពង់ចាម លឹម តិចម៉េង បានក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីប្រកួតចម្រៀងកម្រិតពិភពលោក Cambodian Idol ឆ្នាំ២០២២ ហើយ។ ទម្រាំនឹងមានថ្ងៃនេះ តើ Idol វ័យក្មេងរូបនេះត្រូវហែលឆ្លងឧបសគ្គអ្វីខ្លះ?
ទម្រាំតែអាចឈានជើងមកឈរនៅចំណុចកំពូលក្លាយជាម្ចាស់ពាន តិចម៉េង បានចាកចេញពីស្រុកកំណើតមករស់នៅភ្នំពេញដោយជួលផ្ទះគេនៅម្នាក់ឯង តស៊ូយ៉ាងលំបាកលំបិន បើទោះជាគ្រួសារមិនសូវជាគាំទ្រក្ដីសុបិនរបស់តិចម៉េងក៏ដោយចុះ ព្រោះគ្រួសារចង់ឱ្យរូបគេខិតខំប្រឹងប្រែងរៀនសូត្រជាជាងធ្វើជាតារាចម្រៀង។ អាស្រ័យដោយ លីម តិចម៉េង មានឆន្ទៈមុះមត់លើវិថីមួយនេះទើបប្អូនតស៊ូជម្នះមិនថាជារងនូវការលំបាកគ្រប់សព្វក៏មិនធ្វើឱ្យ តិចម៉េង បោះចោលនូវសុបិនរបស់ខ្លួនជាដាច់ខាត៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖