វណ្ណដា បង្ហាញតម្រុយ អោយអ្នកគាំទ្រសង្ស័យថាលោក កំពុងតែ បង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗ…(មានវិដេអូ)
សីហា
-

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វណ្ណដា ( Vann Da ) ដែលមហាជន និងហ្វេនអ្នកគាំទ្រស្គាល់ថាជាតារាចម្រៀងរ៉េប ក៏ជា Producer បានចូលប្រឡូកសិល្បៈតាំងពីឆ្នាំ២០១៦ មុនចូលជ្រកក្រោមផលិតកម្មបារមី។ រហូតមកទល់នេះ ប្រជាប្រិយភាពរបស់លោកកាន់តែហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដល់ថ្នាក់មានមតិជាច្រើនលើកឡើងថា លោកនឹងមិនងាយធ្លាក់កូដនេះទេ។

យ៉ាងណាមិញទោះបីជាមានឈ្មោះបោះសម្លេងខ្លាំង ល្បីល្បាញទូទាំងប្រទេស និងធ្លាយដល់ស្រុកក្រៅក៏ពិតមែន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកមិនទាន់មានគូស្នេហ៍នៅឡើយនោះទេ ដែលជាហេតុធ្វើឲ្យមាននារីៗជាច្រើន កំពុងតែតម្រង់ជួរយកបេះដូងទៅផ្ញើរ ជាមួយ វណ្ណដា ប៉ុន្តែមិនដឹងនោះទេថា នារីម្នាក់ណា ដែលមានសំណាងត្រូវ វណ្ណដា ជ្រើសរើស ជាគូជីវិត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅកាលពីពេលថ្មីៗនេះ មានបណ្តារអ្នកគាំទ្រ វណ្ណដា ជាច្រើនបានកំពុងតែនាំគ្នាដាក់ការសង្ស័យថា វណ្ណដា កំពុងតែលួច បង្កាត់ភ្លើងស្នេហ៍ជាមួយនិងតារាចម្រៀងវ័យក្មេងម្នាក់ ហើយរូបនាងក៏មានរូបសម្ផស្ស ស្រស់ស្អាត និងថែមទាំងមានសមត្ថភាព មិនធម្មតានោះទេ ។

ជាមួយគ្នានេះដែរ តារាស្រីវ័យក្មេងដែល ល្បីថា វណ្ណដា កំពុងតែ Private ជាមួយនោះគឺ ជាអតីតបេក្ខភាព នៅក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ កញ្ញា ចាន់ ស្រីខួច ។

ហើយចំណុចដែលធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យនោះគឺ បន្ទាប់ពីតារាវ័យក្មេងទាំងពីរដួងនេះ បានចែកចាយរូបភាព នៅក្នុងផ្ទះកន្លែងទទួលភ្ញៀវ ជាមួយនឹងសកម្មភាពអង្គុយ មុខទូរទស្សនិ៍ រីករាយ ទៅនឹង អាហារនំនេក កាហ្វេ ដែលបានដាក់លើតុ រីករាយទៅនឹង ពេលទំនេររបស់ពួកគេ។

រហូតដល់ទាល់តែគេបានកត់សម្គាល់ ត្រង់ចំណុចមួយ ដែលបានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង ទៅលើការបង្ហោះរូបរបស់អ្នកទាំងពីរ ត្រង់ចំណុចកន្លែងតែមួយ ដែលបានធ្វើឲ្យអ្នកនិយមតាមដានជីវិតដទៃ បានសង្ស័យថា អាចទេដែល វណ្ណដា ជាមួយ ស្រីខួច កំពុងតែណាត់ជួបគ្នា តែជាលក្ខណៈឯកជនមួយ ដោយមិនបង្ហាញឲ្យអ្នកគាំទ្របានដឹង៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖