ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាចម្រៀងប្រុសដ៏ល្បីល្បាញឈ្មោះមួយរូបគឺលោក ថុល សុភិទិ ដែលជាអតីតបេក្ខជនជើងខ្លាំងមួយរូប ដែលមានភាពលេចធ្លោម្នាក់ក្នុងកម្មវីធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី ៤ ផងដែរ ។
ដោយឡែកបើយើងក្រឡេកមកមើលជីវិតឯកជនរបស់តារាចម្រៀងប្រុសសម្លេងផ្អែមរូបនេះវិញ ឃើញថាពេលនេះ ភិទិ កំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយនិង អ្នកមេម៉ាយកូន១ម្នាក់ ដែលជាអ្នកជំនួញអនឡាញដ៏ល្បីឈ្មោះ និងមានរូបសម្ផស្ស ស្រស់ស្អាតថែមទៀតផង ។
យ៉ាងណាមិញមិត្តស្រីរបស់ ភិទិ មានឈ្មោះថា ឡុង ម៉ានីន មើលទៅអ្នកទាំងពីរពិតជាសមគ្នាខ្លាំងណាស់មិនចាញ់គូស្នេហ៍តារាដ៏ទៃនោះទេ ។
ទោះបីជាកន្លងទៅ អ្នកទាំងពីរធ្លាប់ទទួលបានការរិះគន់ពីសំណាក់អ្នកគាំទ្រក៏ពិតមែន ប៉ុន្តែមិនបានធ្វើឲ្យ ស្នេហារបស់អ្នកទាំងពីរ មានភាពរង្គោះរង្គើនោះទេ ទៀតសោតគឺកាន់តែធ្វើឲ្យស្នេហារបស់ អ្នកទាំងពីរមានរឹងមាំកាន់តែខ្លាំង និងមានភាពផ្អែមល្ហែមជាមួយគ្នាលើសដើម ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះ គេបានឃើញ អ្នកនាង ឡុង ម៉ានីន បានបង្ហោះរូបថតស្វីតៗជាមួយ មិត្តប្រុស និងថែមទាំងបានភ្ជាប់មកជាមួយនិងសារដ៏មានអត្ថន័យផ្អែមល្ហែម ដូច្នេះថា ៖ មនុស្សស្រីនាងញ៉ិញ៉ក់ រករឿងឈ្លោះ ធ្វើចរិតដូចកូនក្មេង ចំពោះតែមនុស្សដែលនាងស្រឡាញ់ខ្លាំងតែប៉ុណ្ណោះ តែបើចំពោះអ្នកផ្សេង អ្នកដទៃ នាងមិនទៅខ្វល់ មិនទៅរញ៉េរញ៉ៃជាមួយដាច់ខាត ដូច្នេះហើយ កុំទៅតតាំង ឈ្លោះ ខឹង រឺធុញទ្រាន់នឹងនាងអី ... បើស្រឡាញ់នាង ទ្រាំៗទៅកំដរនាងឈ្លោះផង កុំឱ្យនាងអផ្សុកពេក៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖