ភ្នំពេញ៖ ជាការពិតណាស់ បន្ទាប់ពីបែកធ្លាយដំណឹងបែក.បា.ក់គ្រួសារមក ពេជ្រ សូលីកា ត្រូវបានមហាជន ជាពិសេស មិត្តៗនារីដែលជាអ្នកគាំទ្ររូបនាង បាននាំគ្នាលើកសរសើរតារាស្រីរូបនេះខ្លាំងមែនទែន ដោយនាងពុំដែលបង្ហាញភាពទន់ខ្សោយឬយំសោក ទួញត្អែរពីការបែ.ក.បា.ក់ឡើយ។
យ៉ាងណាមិញក្រោយធ្វើរឹងមាំបានមួយរយៈពេលនេះតារាចម្រៀង ពេជ្រ សូលីកា បានបង្ហាញពីសម្ពាធដែលមាននៅក្នុងចិត្តចេញមកបណ្តើរៗហើយតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមដោយបង្ហាញពីភាពហត់នឿយ និងការឈឺចាប់ដែលនាងខំលាក់ទុកមកជាយូរ ។
ទន្ទឹមនិងនេះដែរក្រោយឃើញ តារាចម្រៀង ពេជ្រ សូលីកា ហាក់បីកំពុងតែរងការវាយប្រហារខាងផ្លូវចិត្តខ្លាំងធ្វើឲ្យហ្វេនៗជាច្រើនបានមានការព្រួយបារម្ភ និងអាណិតតារាស្រីរូបនេះខ្លាំងណាស់ព្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះជីវិតរបស់ ពេជ្រ សូលីកា បានជួបបញ្ហាមិនចេះចប់ទាល់តែសោះ ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖