វីស្សា បានបន្ថែមទៀតថា ចំពោះបញ្ហាបំពង់សម្លេងរបស់នាងពេលនេះ បើខំប្រឹងស្រែករឺប្រើប្រាស់សម្លេងបន្ថែមទៀតលើសលុបហួសពីកម្លាំងសមត្ថភាពរបស់ខ្លួន អាចទៅជួបគ្រូពេទ្យម្តងទៀតដើម្បីវះកាត់តែម្តង ព្រោះនាងកំពុងតែជួបបញ្ហាបំពង់កធ្ងន់ធ្ងរ។
កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នេះ សួស វីសា បញ្ជាក់ថា ខ្ញុំមានម៉ោង ដែលនិយាយឮ និងនិយាយមិនឮ ។ ម៉ោង ដែលខ្ញុំនិយាយឮ ចាប់ពីចន្លោះ៧ ដល់ម៉ោង ៨យប់ទៅ បើ កណ្ដាលអធ្រាត្រ ស្រែកចំទាលបានធម្មតា មិនភ័យរឿងសម្លេងនោះទេ។ ប៉ុន្តែពេលក្រោកឡើងចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១ ឬម៉ោង២ រសៀល ជួនកាលម៉ោង៥ ម៉ោង៦
ក៏គេអត់ឲ្យនិយាយឮដែរ ពិបាកក្នុងខ្លួនខ្លាំងណាស់ ខ្ញុំមិនដឹងថា និយាយខុសមាត់ខុសកកន្លងមក ហើយត្រូវគេយកសំឡេងរបស់នាងទៅលាក់នៅលើភ្នំ ទើបធ្វើឲ្យនាងបាត់សំឡេងអស់រយៈពេល១ឆ្នាំនោះ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ