ភ្នំពេញ៖ អ្នកលេងផ្លែកែង ធឿន ធារ៉ា បានក្លាយជាកីឡាករគុនខ្មែរដំបូងគេដែលដណ្តើមបានខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២ បន្ទាប់ពីរូបគេបានវាយកែងបណ្តាលឱ្យជើងខ្លាំងចាស់វស្សារបស់ថៃ Saiyok Sakchainrong បែកធំ និងត្រូវបានគ្រូពេទ្របញ្ឈប់ត្រឹមទឹក១ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នេះក្នុងប្រភេទទម្ងន់៧២,៥គីឡូក្រាម ប៉ុន្តែ អេលីត ហ៊ុនកង ត្រូវបានខ្លាចាស់ សែន ឆ័យ ទាត់ឱ្យសន្លប់ធំ នៅទឹកទី២។
យ៉ាងណាមិញ ធឿន ធារ៉ា បានទទួលរង្វាន់ដីឡូត៍ មួយកន្លែងនៅខេត្តកំពង់ស្ពឺនៅជាប់នឹងផ្លូវជាតិលេខ៤ នេះបានចាត់ទុកថាជាលើកដំបូងហើយ ដែលរូបគេទទួលបានរង្វាន់អចលនទ្រព្យសម្រាប់ជីវភាព តាមរយៈអាជីពប្រដាល់ពីក្រុមហ៊ុន សុក្រិតលែន រៀល អ៊ីស្ទេត ឯ.ក ៕ ក្តីស្រម៉ៃ ធឿន ធារ៉ា ចង់បានផ្ទះមួយខ្នង និងចង់បានការងារបន្ថែម ព្រោះចង់ឲ្យប្រពន្ធកូនសប្បាយចិតសូមទស្សនាវីដេអូខាងក្រោមនេះ៖