អត់មានអ្នកមេីលថែកូន​ ឪពុកបង្ខំចិត្តនាំកូនស្រីអាយុជិត២ឆ្នាំតាមខ្លួនរត់កង់បីឥណ្ឌា​ តែបែរជាជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ (មានវីដេអូ)
សីហា
-

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ​ ៖​ ពិតជាគួរឱ្យសង្វេគខ្លាំងណាស់​ ខណៈបុរសម្នាក់បាននាំកូនស្រីអាយុជិត២ឆ្នាំមករត់ឡំប្រឺតាតាមខ្លួន​ តែអកុសលកូនស្រីបានធ្លា ក់ពីលេីឡំប្រឺតា ​ត្រូវរថយន្តអាបែន ដឹកដីកិ  នស្លា   ប់យ៉ា  ងរ  ន្ធត់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ច​ កាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងភូមិកណ្ដាល​ សង្កាត់រលួស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ យោងតាមស្ត្រីជាម្ដាយកុមារីរងគ្រោះបានបញ្ជាក់ថា , ក្មេងស្រីមានឈ្មោះ សែម លក្ខិណា នៅសល់ 3 ខែទៀត គំរប់អាយុ 2 ឆ្នាំ។ គាត់ជាម្ដាយធ្វើការនៅរោងចក្រកាត់ដេរ ចំណែកឯប្ដីរបស់ខ្លួន ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា(ឡំប្រឺតា)។ អ្នកស្រីបន្តថា, ឪពុកតែងតែយកកូនមកតាមជាមួយរហូត ដោយសារអត់មាននរណាមើលកូននៅផ្ទះ ដូច្នេះគាត់រត់ម៉ូតូកង់បីបណ្ដើរ យកកូនមកតាមបណ្ដើរ ។ ម្យ៉ាងទៀតដល់ថ្ងៃដែលត្រូវចូលរៀន កូនគាត់ដែលជាបងៗ បានទៅរៀនអស់ ទើបប្ដីយកកូនអាយុ 2 ឆ្នាំនេះមកជាមួយ។

អ្នកស្រីបានស្រែកយំយ៉ាងខ្លាំង ខណៈកូនត្រូវបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍​ ។

​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបេីករថយន្តបង្កដេីម្បីសួរនាំ​ និងធ្វេីការវាស់វែងយករថយន្ត​ ព្រមទាំងឡំប្រឺតា​ ប្រគល់ឱ្យជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រង់ចាំដោះស្រាយតាមច្បាប់​ ។ ចំណែកសពកុមារីរងគ្រោះ​ សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់ឱ្យឱពុកម្ដាយយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ