ទោះបីជាមានឈ្មោះជាស្ត្រីមេម៉ាយមែនពិតតែរាល់ថ្ងៃតារាសម្តែង សុខ សុម៉ាវត្តី កំពុងតែប្រើជីវិតរស់នៅយ៉ាងមានសេចក្តីសុខ និងថែមទាំងសប្បាយរីករាយជាខ្លាំងថែមទៀតផងជាមួយនិងជីវិត Single របស់នាងនៅក្នុងពេលបច្ចុប្បន្ននេះ ។
យ៉ាងណាមិញបើយើងក្រឡេកមកមើលសម្រស់របស់តារាសម្តែងស្រីរូបនេះវិញ ឃើញថាពិតជាស្រស់ស្អាតខ្លាំងមែនទែន ហើយថ្មីៗនេះ នាងបានឆក់យកបេះដូងពីមហាជននៅលើបណ្តាញសង្គមជាច្រើន ក្រោយនាងបង្ហោះរូបថតអួតសម្រស់ដ៏សែនស្រស់ស្អាតរបស់នាងនៅលើបណ្តាញសង្គម ។
សូមបញ្ជាក់ផងដែរថា សុខ សុម៉ាវត្តី គឺជាតារាសម្តែងនិងជាពិធីការិនីដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា តារាស្រីរូបនេះមានសមត្ថភាព និងទេពកោសល្យដ៏ច្រើនសម្បូរបែប សព្វថ្ងៃកំពុងតែមានទីផ្សារខ្ពស់នៅក្នុងវិស័យសិល្បៈខ្មែរផងដែរ ៕







