ថ្មីៗនេះ តារាចម្រៀង វ៉ាន់ នីឡា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងណាស់ក្រោយនាងបង្ហោះរូបថតអួតរាងប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គម មិនត្រឹមតែប៉ុណ្ណោះរូបថតរបស់នាងមានអ្នកចាប់អារម្មណ៍ជាច្រើនហើយថែមទាំងមានអ្នកចូលទៅចុចឡែក ចុចស៊ែរ និងចុចបេះដូងរាប់ពាន់នាក់ថែមទៀតផង ។
យ៉ាងណាមិញដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កញ្ញា វ៉ាន់ នីឡា គឺជាតារាចម្រៀងស្រីមួយរូបដែលមានភាពល្បីល្បាញខ្លាំងណាស់ នៅក្នុងវិស័យសិល្បៈនាងមានទាំងសមត្ថភាព និងទេពកោសល្យ ហើយរូបសម្ផស្សរបស់នាងក៏ស្រស់ស្អាតខ្លាំងមិនធម្មតាដែរ គន់មើលកាន់តែយូរកាន់តែឃើញស្អាត ។
សូមបញ្ជាក់ផងដែរថា តារាចម្រៀង វ៉ាន់ នីឡា បានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនាងទើបតែចាប់ផ្តើមចូលខ្លួនប្រឡូកនៅក្នុងសិល្បៈវិញនៅកាលពីពេលថ្មីៗនេះទេ ទោះបីជាបែបនេះមែនតែនាងនៅតែមានសម្លេងគាំទ្រច្រើនខ្លាំងដដែលមិនអន់ថយទាល់តែសោះ ៕










