ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៧ឆ្នាំ នៃការឡើងកាន់អំណាច នៃរបប “ កម្ពុជាប្រជាធិបតេយ្យ” ក្លែ ងក្លា យ ដែលបន្ទាប់មកបានក្លាយទៅជារបប “ ប្រ ល័ យពូ ជសា សន៍ ប៉ុ ល ព ត” ឬហៅថា “របបខ្មែ រក្រ ហម”។ ចំថ្ងៃនោះ កាលពី ៤៧ ឆ្នាំមុន គឺថ្ងៃដែលរបបអា វ ខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជ ម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានជួបជុំក្រុមគ្រួសារឡើយ ។
សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរ ប បយ ង់ឃ្ន ងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអា វពណ៍ខ្មៅមួយពណ៍មួយកំ ប៉្លេ គត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក រប បព្រៃ ផ្សៃនេះបានធ្វើទា រុ ណ ក ម្ម និងវា យ កំ ទេ ចស ម្លា ប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំ ង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះប ង់ ចោ លរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម …។
ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់របបប៉ុ ល ព តអស់រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លា ប់បា ត់ ប ង់ ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។
ដោយឃើញអំពីភាពឃោរ ឃៅ ព្រៃ ផ្សៃ និងអំពើអ ម នុស្ស ធម៌ដូច្នោះហើយ ទើបធ្វើឱ្យយុវជនអង់អាចក្លាហានមួយក្រុម បាននាំគ្នាធ្វើការរើបំរះ និងបានរៀបចំផែនការដើម្បីធ្វើការរំ ដោះ ប្រទេសទាំងមូលចេញពីរបបដ៏ឃោ ឃៅ មួយនោះ។ ក្នុងនោះដែរ សមមិត្ដហ៊ុនសែន និងគ្នីគ្នាប្រមាណជា ៤ទៅ ៥នាក់ បានធ្វើការលះ ប ង់ ខិតខំប្រឹងប្រែងពុះ ពារ ឆ្លងកាត់នូវឧប សគ្គនានា ដោយមិនខ្លាចរួញរា សូម្បីតែជីវិតរបស់លោកក៏គ្មា នការស្ដាយស្រណោះបន្ដិចឡើយ។
អ្វីដែលកាន់តែគួរឱ្យសង្វេគនោះគឺប្រពន្ធរបស់លោក ឆ្លងទន្លេជិ តគ្រ ប់ខែទៅហើយ គ៏លោកមិនបាននៅមើលថែរក្សាដែលនេះជាក្ដីឈឺ ចាប់ជាទីបំផុតដែលមិនអាចបំភ្លេចបាននោះឡើយ ។ នៅក្នុងដំណើរនៃការរំ ដោះនោះដែរ ពោលគឺលោក និងយុវជនទាំងនោះ រៀបចំមធ្យោយបាយយ៉ាងណា ដើម្បីឱ្យការធ្វើដំណើរឱ្យដល់ទ ល់ ដែនក្នុងការ ស្នើសុំជំនួយពីប្រទេសជិតខាង។
អ្វីដែលកាន់តែធ្វើឱ្យ សមមិត្ដ ហ៊ុន សែន និងយុវជនដទៃទៀតមានការព្រួយបារម្ភខ្លាំងនោះគឺ ប្រសិនជាភាគីម្ខាងទៀត មិនជឿជាក់មកលើក្រុមរបស់លោក នោះពួកគេនឹងត្រូវធ្វើការចាប់បញ្ជូនពួកលោកមកវិញជាក់ជាមិនខាន ដែលធ្វើឱ្យលោកមិនអាចរួចពីកណ្ដាប់ដៃរបស់ពួកខ្មែរក្រ ហ មនោះឡើយ ដោយលោក និងយុវជនដទៃទៀតបានរៀបចំគិតទុករួចមកហើយថា ខ្លួនស្ម័គ្រធ្វើអ ត្ដ ឃា តខ្លួនឯងជាមួយនឹងម្ជុលពិសដែលលោកបានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងគ្នីគ្នា ដែលនេះជាការលះបង់ដ៏ធំធេងមិនអាចបំភ្លេចបាននោះឡើយ។ ដោយមានចិត្ដពុះពារអង់អាចក្លាហានដូច្នោះហើយ ទើបសមមិត្ដហ៊ុនសែន ព្រមទាំងយុវជនដ៏ទៀត រួមទាំងការមានជំនួយពីប្រទេសជិតខាងផងនោះ ទើបធ្វើឱ្យលោកអាចផ្ដួល រំ លំ របបខ្មែ រក្រ ហ មបានដោយជោគជ័យ នាថ្ងៃទី ០៧ មករា ឆ្នាំ ១៩៩៧។
ជាងនេះផងដែរ ទើបធ្វើឱ្យលេចឡើងនូវចម្រៀងប្រវត្ដិសាស្ដ្រមួយបទ ដែលមានចំណងជើងថា ( ដំណេីរឆ្ពោះទៅផ្តួល រំ លំ របបប្រ ល័ យពូជ សា សន៍) និពន្ធទំនុកច្រៀងនិងបកស្រាយដោយ លោក អ.ទោ ជុនសុធី នាយផ្នែកបច្ចេកទេសកងឯកភាពសិល្បៈយោធាភិរម្យ។ ដែលចម្រៀងដ៏មានអត្ថន័យមួយបទនោះ ត្រូវបានធ្វើការចងចាំជាប្រវត្ដិសាស្ដ្រ ក្នុងការបង្ហាញពីវីរៈភាពដ៏អង់អាចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចហ៊ានស្ម័គ្រស្លា ប់ មិ នស្ដាយក្រោយ និងហ៊ានតស៊ូលះបង់គ្រប់បែបយ៉ាងសូម្បីតែប្រពន្ធរបស់ខ្លួន ក្នុងការហ៊ានងើបឡើងធ្វើការប្រ ឆាំ ងនឹងរប បដ៏ ខ្មៅ ង ងឹ តយ ង់ ឃ្ន ង់ ដែលបានធ្វើការគៀ ប សង្កត់ នឹងស ម្លា ប់ប្រជាជនខ្លួនឯង។ យើងចងចាំរបបដ៏ព្រៃ ផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រទេសមានសុខសន្ដិភាព ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ ។ អរគុណសន្ដិភាព !!៕


សូមបងប្អូនជនរួមជាតិ ទស្សនាវិដេអូ នៅខាងក្រោមនេះ៖