ល្បីដល់កាសែត The News York Time ក្រោយពីឃើញស្ដ្រីមួយក្រុមនាំគ្នាបេះផ្កា បំពង់ប្រឡោម (Nepenthes) ដែលត្រូវបានអាជ្ញាធរហាមឃាត់
Sophea
-

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើយោងតាមការចុះផ្សាររបស់ការសែត The News York Time បាន​រាយការណ៍​ថា មន្ដ្រីរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​ប្រជាជន​បញ្ឈប់​ការបេះយក​ដើម Nepenthes holdenii ដែល​ជា​ប្រភេទ​រុក្ខជាតិ​ Nepenthes ឬដើមបំពង់ប្រឡោម ដែលគេស្គាល់ថាជាផ្កាជិតផុតពូជ  ក្រោយពីឃើញនារីៗមួយចំនួននធ្វើការបេះផ្កាប្រភេទនេះ ថតបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនធើណេត ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ 

ក្នុងវីដេអូឃ្លីប គេឃើញស្ត្រីបីនាក់កំពុងបេះដើម Nepenthes យ៉ាងសប្បាយរីករាយ។ ហើយ​បង្ហោះ​វា​នៅលើ​បណ្តាញ​សង្គម​និយាយ​លេងសើច​ថា Nepenthes គឺ​ដូចជា​របស់មនុស្ស​​អញ្ចឹង​។ ដោយទីកន្លែងកើតហេតុ ត្រូវបានគេជឿថា ស្ថិតនៅលើភ្នំបូកគោ ខេត្តកំពត ប្រទេសកម្ពុជា។

ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ សបា្ដហ៍ បន្ទាប់​ពី​ឃ្លីប​នារី​មួយក្រុមកំពុងនាំគ្នា​រើស​ដើម Nepenthes បង្ហោះតាមតាម​អ៊ីនធឺណិត ដោយបានធ្វើការលើកឡើងថា ឱផ្កាបំពង់ប្រឡោម “អ្វីដែលពួកគាត់កំពុងធ្វើនេះ គឺខុសហើយ នឹងសូមកុំប្រព្រឹត្ដដូច្នេះទៀតនៅថ្ងៃក្រោយ! សូមអរគុណចំពោះការស្រឡាញ់ ធនធានធម្មជាតិ ប៉ុន្ដែកុំប៉ះដូច្នេះ វាទៅជាការបំផ្លាញវិញទេ។