ខ្ញុំទាយថា ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 តម្លៃ $419 ចុះអ្នកទាំងអស់គ្នាវិញទាយថាប៉ុន្មានដែរ?
សីហា
-

ប្រសិនបើអ្នកទាំងអស់គ្នាមានលុយខ្ទង់ $300 ទៅ $400 តើគួរជ្រើសរើសយកស្មាតហ្វូនមួយណា? អ្នកប្រហែលជាពិបាកក្នុងការសម្រេចចិត្តហើយមែនអត់? ឈប់! ឈប់! កុំទាន់សម្រេចចិត្តដូរទូរស័ព្ទថ្មីលឿនពេករង់ចាំប៉ុន្មានថ្ងៃទៀតទៅ ដោយសារឥឡូវនេះ OPPO កំពុងត្រៀមបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីដោយផ្លាស់ប្តូរការរចនាថ្មីស្រឡាងចាក់ចំបេះដូងអ្នកប្រើប្រាស់ ពិសេសមិត្តយុវវ័យតែម្តង បូករួមទាំងសមត្ថភាពខ្លាំង និងលក្ខណៈសម្បត្តិដ៏សម្បូរបែប ទើបខ្ញុំអាចទាយដឹងមុនថា Reno7 មានតម្លៃ $419 ។ 

ហេតុអ្វីបានជាខ្ញុំទាយថាវាមានតម្លៃបែបនេះ? តើវាមានចំណុចពិសេសអ្វីខ្លះ? សង្ឃឹមថាអត្ថបទនេះជាទីព្រឹក្សាដល់អ្នកទាំងអស់ដែលចង់ផ្លាស់ប្តូរទូរស័ព្ទស៊េរីថ្មី ៖

បើនិយាយពីរូបរាង និងការតុបតែងខ្លួនលើ Reno7 Series មានភាពថ្មីស្រឡាងមិនធ្លាប់មាននៅលើ Reno Series ម៉ូដែលមុនៗ។ ជាមួយស្ទីលរចនាដ៏ទាន់សម័យងាយស្រួលកាន់ដោយដៃម្ខាង កម្រាស់ស្តើងងាយស្រួលដាក់ចូលក្នុងហោប៉ៅ ទម្ងន់ស្រាលមិនចុកដៃពេលចាប់កាន់។ បន្ថែមពីនេះ Reno7 Seies រចនាឡើងជាមួយកងបំភ្លឺដំណឹងយ៉ាងវិសេសប្លែកពីគេបង្ហាញពន្លឺជុំវិញលេនកាមេរ៉ាប្រៀបដូចដួងតារារះលើមេឃនាពេលរាត្រី ដើម្បីផ្តល់ដំណឹងអំពីការខលចូល ឬសារដំណឹងផ្សេងៗ។ លើសពីនេះ Reno7 Series បំពាក់ជាមួយកម្លាំងសាកថ្មល្បឿនលឿន 33W SuperVOOOC ជួយបំពេញថាមពលកាន់តែរហ័សជាមួយបណ្តូលថ្មភ្លោះប្រព័ន្ធការពារ 5 ស្រទាប់ សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរដោយមិនបាច់បារម្ភទូរស័ព្ទឆាប់អស់ថ្ម ឬសាកយូរៗទៀតឡើយ។ ក្រៅពីនេះគឺជាភាពខុសគ្នារវាង Reno7 & Reno7 Z 5G ៖

ចំពោះ Reno7 បានបំពាក់សេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាដោយសហការគ្នាជាមួយ Sony មានសមត្ថភាពបង្កើនពន្លឺខ្ពស់ជាងមុន និងច្បាស់ជាងមុន។ Reno7 ពណ៌ទឹកក្រូចបានរចនាឡើងពីស្បែកគុណភាពខ្ពស់ Fiberglass បង្ហាញភាពស៊ីវិល័យប្រកបដោយភាពប្រណិត។ លើសពីនេះ Reno7 បំពាក់កម្លាំងម៉ាស៊ីនធំ 8GB(+5GB)RAM + 256GB ROM ទំហំផ្ទុកធំទ្វេដង។

ចំណែក Reno7 Z 5G បំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 5G ខ្នាតដំណើរការ 6nm ឈានមុខគេលើទីផ្សារ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិច និងជាបន្ទះឈីបល្បីឈ្មោះដែលអ្នកប្រើប្រាស់ទទួលស្គាល់ ព្រមទាំងងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗដោយគ្មានភាពរអាក់រអួលជាមួយល្បឿនអ៊ីនធើណែត 5G។

ឥឡូវនេះសម្រាប់អតិថិជនដែលចង់ក្លាយជាម្ចាស់ស្មាតហ្វូន OPPO Reno7 Series អាចកក់ទុកមុន ឬ Blind Order បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលជាដៃគូសហការរបស់ OPPO ទូទាំងប្រទេសកម្ពុជា ដើម្បីទទួលបានកាដូច្រើនសន្ធឹកសន្ធាប់ ចំណែកតម្លៃនិងកាដូក្រុមហ៊ុន OPPO នឹងប្រកាសជាសាធារណៈក្នុងពេលឆាប់ៗនេះ។ ដូចនេះដើម្បីជ្រាបច្បាស់ពីព័ត៌មានលម្អិត លក្ខណៈពិសេស និងតម្លៃពិតប្រាកដរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 & Reno7 Z 5G អាចតាមដានទស្សនាបានក្នុងកម្មវិធីសម្ពោធផ្លូវការរបស់ស្មាតហ្វូន OPPO Reno7 Series ក្នុងថ្ងៃទី28 ខែមីនា ឆ្នាំ2022 វេលាម៉ោង 7 យប់តទៅ។ 

មិនតែប៉ុណ្ណោះ សម្រាប់អ្នកទស្សនាការ Live នេះក៏នឹងមានឱកាសឈ្នះរង្វាន់ពី OPPO ដែលរង្វាន់ទាំងនោះរួមមាន ស្មាតហ្វូនស៊េរីថ្មី Reno7 | កាសឥតខ្សែ OPPO Enco Air 2 រង្វាន់ | និងនាឡិកាវៃឆ្លាត OPPO Watch Free ជាច្រើនរង្វាន់ទៀត។

មួយវិញទៀតឥឡូវនេះក្នុងហ្វ៊េសប៊ុកផេគរបស់ OPPO ក៏មានការលេងហ្គេមទាយតម្លៃដើម្បីមានឱកាសឈ្នះរង្វាន់ OPPO Reno7 (1 រង្វាន់) និងនាឡិកា OPPO Band (3 រង្វាន់) ជាមួយលក្ខខណ្ឌងាយៗដោយគ្រាន់តែចុច Like, Share ផុសមួយនេះជាសាធារណៈហើយ Tag ទៅមិត្តភក្តិចំនួន 5នាក់ រួច Comment តម្លៃដែលអ្នកគិតថាត្រឹមត្រូវខាងក្រោម Poster ដែលហ្គេមនេះលេងរហូតដល់ថ្ងៃទី28 មីនា 2022 វេលាម៉ោង 8 យប់។ តោះ! រួចរាន់ចូល Comment ទាយតម្លៃដើម្បីឈ្នះរង្វាន់!