ស្រាបៀរគ្រុឌ នាំពេលវេលាល្អ គាំទ្រកម្មវិធីលំដាប់អន្តរជាតិ Cambodian idol សម្រាប់រដូវកាលទី៤…(មានវីដេអូ)
សីហា
-

ក្រោមទស្សនៈ ពេលវេលាល្អ ពេលវេលាសម្រាប់គ្រុឌ ស្រាបៀរគ្រុឌ បានសហការជាមួយស្ថានីយន៍ទូរទស្សន៍រស្មីហង្សមាស នាំយកកម្មវិធីលំដាប់អន្តរជាតិ Cambodian idol រដូវកាលទី៤ ចាប់ផ្តើមប្រលងសមត្ថភាព ក្នុងឆាកអន្តរជាតិ ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ចែករំលែកពេលវេលាល្អ និងបញ្ចេញសមត្ថភាពរបស់ខ្លួនដើម្បីដណ្តើមពាន Cambodian idol រដូវកាលទី៤ អាចមករកទិញពាក្យសុំប្រកួតបាននៅក្រុមហ៊ុនហង្សមាសវីដេអូ និងតាមដេប៉ូចែកចាយស្រាបៀរ គ្រុឌ ទូទាំងប្រទេស រួចដាក់ពាក្យតាម ONLINE ដោយគ្រាន់តែថតជាវីដេអូឃ្លីបតាមរយ:ទូរស័ព្ទដៃ រួចផ្ញើមកកាន់ផេក FACEBOOK ផ្លូវការរបស់កម្មវិធី CAMBODIAN IDOL ឬ តាមរយ:តេឡេក្រាមដែលមានទូរស័ព្ទលេខ 099 471 221, 015 471221 ។

ស្រាបៀរគ្រុឌ តែងតែចែករំលែកពេលពេលាល្អដល់អ្នកគ្រប់គ្នា ។ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកអាចបង្កើតពេលវេលាល្អៗ ជាមួយមនុស្សជុំវិញបាន។ ពេលវេលាល្អទាំងនេះហើយ ជាពេលវេលាដ៏ល្អសម្រាប់គ្រុឌ។

សម្រាប់អ្នកចូលរួមក្នុង កម្មវិធីប្រកួតចម្រៀងសមត្ថភាព Cambodian idol រដូវកាលទី៤ អាចទទួលជ័យលាភីជាម្ចាស់ពាន Cambodian idol រដូវកាលទី៤ និងទឹកប្រាក់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងអាជីពក្នុងផលិតកម្មរស្មីហង្សមាស និងជាអាយដលក្នុងបេះដូងប្រជាជនខ្មែរយើង ។

សូមអញ្ជើញទៅដេប៉ូចែកចាយស្រាបៀរគ្រុឌទូទាំងប្រទេស ដើម្បីទទួលយកពា្យដាក់សុំប្រឡងក្នុងកម្មវិធីលំដាប់អន្តរជាតិនេះ ដែលមានតម្លៃត្រឹមតែ ១០,០០០ រៀលប៉ុណ្ណោះ ដែលអាចកែប្រែវាសនាលោកអ្នក ក្លាយជាតារាលំដាប់អន្តរជាតិបាន។

សូមរីករាយទស្សនា Trailer


អំពីក្រុមហ៊ុន VATTANAC BREWERY

ម្ចាស់ភាគហ៊ុននៃ ក្រុមហ៊ុន VATTANAC BREWERY បានស្គាស់ច្បាស់អំពីវិស័យស្រាបៀរនៅប្រទេសកម្ពុជា តាមរយៈបទពិសោធន៍នៃការធ្វើអាជីវកម្មស្រាបៀរជាង ៣០ឆ្នាំ ដោយចាប់ផ្តើមដំបូងឡើងពីការនាំចូលស្រាបៀរ TIGER មកលក់នៅទីផ្សារប្រទេសកម្ពុជា តាំងពីមិនទាន់មានអ្នកស្គាល់ស្រាបៀរ TIGER រហូតទទួលបាននូវចំណែកទីផ្សារយ៉ាងធំធេង និងសម្រេចឈានដល់ការបណ្តាក់ទុនរួមគ្នាជាមួយក្រុហ៊ុន TIGER ក្នុងការបង្កើតរោងចក្រផលិតស្រាបៀរ TIGER នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ បទពិសោធន៍ជោគជ័យទាំងនេះ បានជំរុញឲ្យម្ចាស់ភាគហ៊ុនមានភាពជឿជាក់ និងសម្រេចបោះទុនវិនិយោគសាងសង់ រោងចក្រ VATTANAC BREWERY ដើម្បីផលិត និងចែកចាយស្រាបៀរ ដោយខ្លួនឯងផ្ទាល់តែម្តង ដែលបច្ចុប្បន្នមាន ស្រាបៀរ VATTANAC និង ស្រាបៀរ គ្រុឌ ហើយនាពេលខាងមុខនឹងមានផលិតផលភេសជ្ជៈផ្សេងៗជាច្រើនបន្តបន្ទាប់ផងដែរ។

ដោយបានយល់ច្បាស់អំពីតម្រូវការរបស់អតិថិជន ដែលកាន់តែមានភាពវ័យឆ្លាត និងគិតគូជាចម្បងអំពីសុខភាព និងគុណភាព ក្នុងការជាវទំនិញ និងសេវាកម្ម ដោយមិនផ្តោតសំខាន់លើតម្លៃតែមួយមុខនោះ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន VATTANAC BREWERY បានខិតខំពង្រឹងនូវចំណុចខ្លាំងរបស់ខ្លួនក្នុងការផលិត និងចែកចាយដោយឈរលើគោលការណ៍ “គុណភាព សេវាកម្មល្អឯក និងសុខភាព” បូករួមនឹងសម្ភារៈ និងបច្ចេកទេសផលិតដ៏ទំនើបពិសេស។

ផលិតផលស្រាបៀររបស់ VATTANAC BREWERY ធានាបាននូវរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់ ដោយពិសាហើយភ្ញាក់មក គឺមិនឈឺក្បាល មិនស្កាតអណ្តាត មិនស្ងួតបំពង់ក និងមិនស្ងួតបបូរមាត់ ជាដើម។ ម្យ៉ាងទៀត VATTANAC BREWERY ជារោងចក្រស្រាបៀរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលផលិតស្រាបៀរដោយប្រើអង្ករស្រូវសាលីសុទ្ធ ១០០% និងត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុតមុននឹងយកមកផលិត។

ទាំងនេះ សុទ្ធសឹងជាការគិតគូយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់បំផុត ប្រកបកដោយការទទួលខុសត្រូវខ្ពស់មួយ របស់ម្ចាស់ភាគហ៊ុន សំដៅធានាថា រាល់ការចំណាយ និងការគាំទ្រទាំងឡាយរបស់អតិថិជន ពិតជាទទួលបានត្រលប់មកវិញនូវតម្លៃតមស្នងមួយជាទីគាប់ចិត្តបំផុត៕