ដំណឹងដ៏សោកស្ដាយ ! ដោយសារវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្រុមហ៊ុនណាហ្គាវើលដ៍ នឹងបញ្ឈប់បុគ្គលិកជាង១ពាន់នាក់ ដោយចាប់ពី….
សីហា
-

យោងតាមសេចក្តីថ្លែងការណ៍ ស្តីពីគម្រោងបញ្ឈប់កម្មករនិយោជិត ១៣២៩ នាក់ នៅក្រុមហ៊ុនណាហ្គាវើលដ៏ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ អគ្គនាយកផ្នែកធនធានមនុស្សក្នុងនាមសាខាក្រុមហ៊ុន ណាហ្គា វើលដ៏ លីមីធីត បានប្រជុំជាមួយកម្មករនិយោជិត ដោយប្រកាសថា ក្រុមហ៊ុននឹងបញ្ឈប់កម្មករនិយោជិតប្រមាណ ១៣២៩ នាក់ ក្នុងកំលុងខែមេសា ឆ្នាំ២០២១ នេះ ក្រោមមូលហេតុជំងឺកូវីដ-១៩។ 

ជាក់ស្តែង ចាប់ពីពេលផ្ទុះជំងឺកូវីដរហូតដល់បច្ចុប្បន្នក្រុមហ៊ុនមិនបានជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារជំងឺកូវីដនោះឡើយ គ្រាន់តែចំណេញ មិនសូវច្រើនដូចមុនប៉ុណ្ណោះ។ គម្រោងនៃការបញ្ឈប់នេះ ក្រុមហ៊ុនបានសម្រេចផ្តល់ប្រាក់សោហ៊ុយជំងឺចិត្តដល់ កម្មករនិយោជិតណា ដែលបានព្រមព្រៀងលាឈប់ពីការងារតាមក្រុមហ៊ុន ផ្ទុយទៅវិញ ក្រុមហ៊ុនបានសម្រេច មិនផ្តល់ប្រាក់សោហ៊ុយជំងឺចិត្តដល់កម្មករនិយោជិតណាដែលមិនព្រមលាឈប់ពីការងារតាមក្រុមហ៊ុនឡើយ។ ម្យ៉ាងវិញទៀត ការបញ្ឈប់នេះ ក្រុមហ៊ុនមិនបានសម្រេចអនុវត្តតាមនីតិវិធីស្របតាមខ្លឹមសារនៃមាត្រា៩៥ នៃ ច្បាប់ស្តីពីការងារ ដោយផ្អែកតាមអតីតភាពការងារនោះទេ ពោលគឺក្រុមហ៊ុនបានសម្រេចបញ្ឈប់កម្មករ និយោជិតណាដែលក្រុមហ៊ុនត្រូវបញ្ឈប់ប៉ុណ្ណោះ។ 

ជារួម ការដាក់ចេញផែនការនៃការបញ្ឈប់នេះ គឺធ្វើឡើង ក្រោមរូបភាពនៃការរើសអើង និងខុសនីតិវិធីច្បាប់។ លើសពីនេះ ក្នុងកិច្ចប្រជុំនោះ ក្រុមហ៊ុនក៏បានបង្ហាញពីរបៀបគណនារកប្រាក់ឈ្នួលក្នុងមួយថ្ងៃដើម្បី ឈានទៅរកការគណនាប្រាក់បំណាច់សរុប នៃការបញ្ចប់កិច្ចសន្យាការងាររបស់កម្មករនិយោជិតម្នាក់ៗផងដែរ ដោយក្នុងនោះ ក្រុមហ៊ុនមិនត្រឹមតែសម្រេចជាឯកតោភាគីយកប្រាក់ឈ្នួលគោលដោយបូកជាមួយប្រាក់ បន្ទាប់បន្សំតាមឆ្នាំនីមួយៗមកធ្វើជាមូលដ្ឋានដើម្បីគណនាប៉ុណ្ណោះទេ ថែមទាំងយកប្រាក់ឈ្នួលជាក់ស្តែង (ទាបជាងប្រាក់ឈ្នួលគោល) ក្នុងកំលុងពេលព្យួរកិច្ចសន្យាការងារមកធ្វើជាមូលដ្ឋានដើម្បីគណនាសម្រាប់ឆ្នាំ ២០២០ ថែមទៀត៕