សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនចាក់វ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិន​វិញ ព្រោះ លក្ខខណ្ឌ អាយុច្រើនជាងការកំណត់
ស៊ីហៀង
-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបង្ហោះសារតាមរយៈផេកផ្លូវការ ដោយសម្តេច មានប្រសាសន៍ថា សម្តេចបានលុបចោលគម្រោងចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

នៅក្នុងផេកផ្លូវការរបស់សម្តេច បានមានប្រសាសន៍ថា "ជនរួមជាតិជាទីគោរព ស្រឡាញ់!

ខ្ញុំទើបបានទទួលព័ត៌មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួល លិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ កម្ពុជាដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះ សុីណូហ្វាម(Sinopharm)ចាក់បានតែ មនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែ ប៉ុណ្ណោះ។

សម្តេចតេជោ មានប្រសាសន៍បន្ថែមទៀតថា "សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំងដែលគ្រោង ចាក់នៅថ្ងៃទី១០កុម្ភៈ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ ផ្សេងទៀតភាគច្រើនមានអាយុលើសពី ៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ។ សម្រាប់កម្មវិធីចេញទៅទទួលជំនួយ វ៉ាក់សាំងនៅព្រលានយន្តហោះនាល្ងាច ថ្ងៃ៧កុម្ភៈនៅរក្សាទុកដដែល៕