ជាកូនកសិករក្រីក្រម្នាក់ លោក​ អ៊ី បញ្ញា​ កំប្រឹងប្រែងធ្វើការ​ដើម្បីចិញ្ចឹមគ្រួសារ តែពេលនេះគាត់មានជម្ងឺធ្ងន់ធ្ងរទាំងវ័យក្មេង ជួបនូវការខ្វះខាតថវិកាព្យាបាលជម្ងឺជាខ្លាំង
ស៊ីហៀង
-

លោក​ អុី​ បញា​ និពន្ធនាយកគេហទំព័រដំណឹងយប់មិញនិងផេកដំណឹងយប់មិញកំពុងជួបនូវការខ្វះខាតថវិកាសម្រាប់ព្យាបាលជម្ងឺវះកាត់ធ្ងន់ធ្ងរដោយសារក្រុមគ្រួសារជាកសិករក្រីក្ររស់នៅរំពឹងលើលោកអ៊ី បញ៉ាម្នាក់គត់ហើយពេលនេះរូបលោកបានធ្លាក់ខ្លួនឈឺដោយនឹកស្មានមិនដល់។

តាមរយះព័ត៌មាននេះផងដែរក្រុមការងារលោក​ អុី​ បញា​ សូមអំពាវនាវដល់បងប្អូនក្នុងបណ្តាញសង្គមទាំងអស់ដែលធ្លាប់មានសណ្តានចិត្តធម៌សូមមេត្តាជួយចូលរួមនូវថវិការតិចតួចតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីជួយង្រ្គោះជីវិតអ្នកកាសែតជំនាន់ថ្មីនេះឲ្យរួចផុតពីជម្ងឺធ្ងន់ធ្ងរបានបន្តចូលរួមប្រឡូកក្នុងវិស័យព័ត៌មានតទៅថ្ងៃអនាគត។បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅបន្ទប់លេខ9ជាន់ទី4នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។មូលហេតុជម្ងឺគឺការវះកាត់ពោះវៀនដុះខ្នែងខុសលក្ខណ:បច្ចេកទេសរបស់ក្រុមគ្រូពេទ្យនៃមន្ទីព្យាបាលម៉ាយហ៊ែល

ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូក្នុងឆាកជីវិតជាកូនកសិករក្រលំបាកម្នាក់ពុះពារចាប់អាជីពជាអ្នកកាសែតបំរើលើវិជ្ជាជីវ:យ៉ាងសកម្មកន្លងមកមានសប្បុរសជនសុំមិនបញ្ចេញឈ្មោះបានជួយឧបត្ថម្ភជាថវិការផ្ទាល់ខ្លួន១០០០ដុល្លារសម្រាប់រំលែកនូវការលំបាកជាក់ស្តែងរបស់ក្រុមគ្រួសារលោក​ អុី​ បញា​ ។​

​ ជាមួយគ្នានោះដែរ លោកមេធាវី អ៊ូ វុធជួយ១០០$ លោក ម៉ន សុជាតិ២០ម៉ឺនរៀល​ លោកខូវ ប៊ុនរ័ត្ម២០$ ។​ កញ្ញា​ អូន​ លក្ខ័​ មិត្តភ័ក្តិ​ភារ៉ា​ ២០$​​​ ឆ្លើយតបជាមួយទឹកចិត្តរបស់បងប្អូនសប្បុរសជនលោកអ៊ី បញ៉ាបានបើកភ្នែកធំៗនិយាយខ្សាវៗជាមួយនិងក្រុមគ្រួសារជូនពរសប្បុរសជនទាំងអស់គ្នាសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ

បងប្អូនសប្បុរសអាចជួយគាត់បាន តាមលេខទូរស័ព្ទផ្ទាល់ខ្លួនលោក 085 508 500 ឬ ABA ( 001387887 ) I panha