ទ្រាំលែងបាន ! លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានចេញសារព្រមានធ្ងន់ៗទៅកាន់ជំទាវឧកញ៉ា អ៊ាន សៀវមុី ទាំងយប់ព្រោះតែ...
ស៊ីហៀង
-

(ហ្វេសប៊ុក) ៖ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា សិល្បករកម្ពុជា បានជូនដំណឹងឲ្យមហាជនដឹងបែបនេះថា ៖ អីយ៉ា រឿងធំហើយ  លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានចេញសារព្រមានលោកជំទាវឧកញ៉ា អ៊ាន សៀវមុី ទាំងយប់ដោយ សូមបញ្ឈប់ជាបន្ទាន់ បើមិនដូច្នោះទេលិខិតផ្លូវច្បាប់និង រង់ចាំស្វាគមន៍ឧកញ៉ា អ៊ាន សៀវមុី ហើយ ។

បន្ទាប់ពីសំដីនិយាយមិនបានគិតរបស់លោកកជំទាវឧកញ៉ា អ៊ាន សៀវមុី ស្រាប់តែ លោកជំទាវឧកញ៉ា នឹម វណ្ណៈបានចេញប្រតិកម្មតបភ្លាមៗ ហើយបានសរសេតបសារថា:សារនេះផ្ញើរជូនចំពោះបុគ្គលឈ្មោះ អ៊ាន សៀវមុី ដែលមានងារជាឧកញ៉ា និងគេដែរ។

 កន្លងមកខ្ញុំធ្លាប់បានស្គាល់ និងធ្លាប់គិតថាជាមនុស្សដែលអាចរាប់អានបាន ។តែបន្ទាប់ពីស្គាល់បានមួយរយះកន្លងមកឃើញថា មិនអាចបន្តរាប់អានបានទៀតទេ ។ ហើយក៏មិនចង់មានបញ្ហាអ្វីនិងគ្នាដែរ ។តែនៅថ្ងៃនេះ ខ្ញុំបានលឺសំលេងអ្នកនិយាយពីឈ្មោះរបស់ខ្ញុំនៅក្នុងការឡាយលើបណ្តាញសង្គមFacebook ។

ដូចនេះ សូមបញ្ឈប់ជាបន្ទាន់ រាល់ការនិយាយអ្វីទាំងអស់ដែលមានទាក់ទងនិងឈ្មោះខ្ញុំចាប់ពីវិនាទីនេះតទៅ ។ បើមិនដូច្នោះទេលិខិតផ្លូវច្បាប់និង រង់ចាំស្វាគមន៍ឧកញ៉ា អ៊ាន សៀវមុី ហើយ ។ បន្ទាប់ពីលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ចេញសារបែបនេះ គេមិនទាន់ឃើញឧកញ៉ា អ៊ានសៀវមុី តបវិញឡើយ ៕