អបអរសាទរ ! កីឡាប្រដាល់ កែវ រំចង់ ក្លាយជាមន្រ្តីនគរបាល ទើបនឹងឡើងឋានៈស័ក្កិ៣
ស៊ីហៀង
-

ភ្នំពេញ៖ ជឿជាក់ថា មានបងប្អូនជាច្រើន​ប្រាកដជាបានស្គាល់កីឡាប្រដាល់គុនខ្មែរ ដ៏ល្បីឈ្មោះ កែវ រំចង់ ហាក់ស្ងាត់ពីវិស័យប្រដាល់ មួយរយៈកន្លងមកនេះ ។ កែវ រំចង់ ជើងខ្លាំងលើសង្វៀនប្រដាល់​ ពេលបានឡើងឋានៈស័ក្ក៣ ធ្វើឲ្យមហាជន ចូលរួមត្រេកអរ និងរំភើបជំនួស។

ដោយឡែកនៅគណនីហ្វេសប៊ុករបស់ Keo Rumchong បានបង្ហោះសារថា "សូមគោរព ហ្នឹងអរគុណមេ ដែលបានឡើងឋានៈស័ក្ក៣ អោយខ្ញុំបាទ ( កែវ រំចង់ ) នៅព្រឹក ទី ២៥ ខែ សីហា ឆ្នាំ ២០២០ . គោរពជូនពរមេមានសុខភាពរឹងមាំ សំណាងល្អនិងសម្រេចគ្រប់ភារកិច្ច "។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអេ និងទទួលបានការគោរពសរសើរ ពីសំណាក់បងប្អូនមហាជន និងបណ្តាលមិត្តភក្តិ គ្រប់រូប ពិសេសមិត្តរួមអាជីព បានចូលរួមសម្តែងការត្រេកអរជាមួយរូបលោកផងដែរ៕