រំភើបណាស់! ព្រះ​មហាក្សត្រ​ផ្តល់វិភាគទានចំនួន១០០.០០០ដុល្លារ សំរាប់ចូលរួមបង្ការ​ និងទប់ស្កាត់ការរាលដាលនៃវីវុស Covid-19​ ជាមួយ​រាជ​រដ្ឋាភិបាល​
សីហា
-

ភ្នំពេញ​ ៖​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អង្គ​ព្រះរាជទានព្រះរាជទ្រព្យចំនួនមួយ​រយពាន់ដុល្លារអាមេរិក​ ​សម្រាប់ជាវិភាគទានចូលរួមបង្ការ​ និងទប់ស្កាត់ការរាលដាលនៃជំងឺ covID-19 ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ។

ព្រះរាជសារព្រះអង្គធ្វេីនៅព្រះបរមរាជ​វាំងថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ​២០២០​ ផ្ញើ​ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា​ ទ្រង់បង្ហាញព្រះទ័យ​ រាប់អាន​និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត​ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដោយ​ទ្រង់សូមចូលរួមជាមួយរាជរដ្ឋាភិបាល​នៃព្រះរាជាណា​ ចក្រកម្ពុជានូវព្រះរាជទ្រព្យចំនួន ១០០.០០០ដុល្លារ​អាមេរិក​(មួយរយពាន់ដុល្លារអាមេរិក) សម្រាប់ជាវិភាគទានចូលរួមបង្ការនិងទប់ស្កាត់ការរាលដាលនៃជំងឺ covID-19 ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​នរោត្តម សីហមុនី​ ទ្រង់បានជូនពរ​ និងលេីកទឹកចិត្តដល់​សម្តេចអគ្គមហាសេនា​បតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លាជូនប្រជាជាតិកម្ពុជា ។

ខាងក្រោម​នេះ​ គឺជា​ព្រះរាជ​សាររបស់ព្រះអង្គ​ ៖