រឿងបុរសស្លៀកពាក់ស៊ីវិល មានបំណងចង់ធ្វើស៊ីគេ នៅម្តុំបឹងកក់ កាលពីយប់មិញនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបំភ្លឺហើយ តែមហាជននៅតែមានចម្ងល់ថា ចុះរឿងអាវប៉ូលីសវិញ?
-

នាពេលកន្លងមកធ្លាប់មានបងប្អូនមហាជន ធ្លាប់លឺនិងមានការព្រួយបារម្ភជាខ្លាំង ចំពោះការធ្វើដំណើរតាមដងផ្លូវ ពិសេសគឺកន្លែងស្ងាត់ ព្រោះថាករណីធ្វើស៊ីមនុស្សខុស តែងតែកើតមានឡើងលើប្រជាពលរដ្ឋ ដែលគាត់មិនដឹងថា នរណាជាមន្រ្តីប៉ូលីសពិតប្រាកដ ហើយនរណាជាបន្លំខ្លួន ដើម្បីធ្វើការកៀបធ្វើស៊ីនោះទេ។ 

ជាក់ស្តែងកាលពីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើងម្តងទៀតហើយ ដោយបុរសម្នាក់ស្លៀកពាក់ស៊ីវិល ហើយបានអះអាងខ្លួន គឺជាមន្រ្តីប៉ូលីសពន្លត់អគ្គីភ័យ នៅស្រុកអង្គស្នួល ធ្វើសកម្មភាពបម្រុងនឹងចាប់បុរសម្នាក់ទៀតកំពុងតែធ្វើដំណើរនៅតំបន់បឹងកក់ ដោយចោទប្រកាន់ថា បុរសរូបនោះមានគ្រឿ ងញៀ ននិងគំរាមវាយខ្នោះ ថែមទាំងចង់បា ញ់ថែមទៀតផង ដែលធ្វើឲ្យប្រជាពលរដ្ឋគាត់រត់មកមើល និងមានអ្នកសារព័ត៏មាន ចុះមកដល់ទីតាំងផ្ទាល់តែម្តង។ អ្វីដែលបងប្អូនចាប់អារម្មណ៍ជាគេនោះ គឺបុរសរូបនោះ ពាក់អាវយឺត ប៉ូលីស។ 

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបំភ្លឺថា "សេចក្តីបកស្រាយបំភ្លឺរបស់ប៉ុស្តិ៍​នគរបាលរដ្ឋបាលស្រះចក អធិការដ្ឋាននគរបាលខណ្ឌដូនពេញ លេីករណីដែលសារព័ត៌មានមួយចំនួន ដែលបាន ផ្សាយផ្ទាល់ទាក់ទងទៅនឹងករណីមួយនៅសង្កាត់ស្រះចក (អតីតបឹងកក់) កាលពីយប់ថ្ងៃទី ០៦ មករា ឆ្នាំ២០២០ ។

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង២២ ម៉ោង០០នាទី ក្រោយពីទទួលបានពត៌មានថាមានករណី​ បុរសម្នាក់បន្លំធ្វើជាសមត្ថកិច្ចចាប់ឃាត់មនុស្ស នៅចំណុច ផ្លូវអ៊ែរ៦ ភូមិ៣ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​ កម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនបុរសទាំងពីរនាក់មកទីស្នាក់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ ក្រោយពីធ្វើការសាកសួរបានអោយដឹងថា បុរស​ម្នាក់​ឈ្មោះ​ ម៉េត​ នី​ អាយុ២០ឆ្នាំ មុខរបរ​ជាងធ្វើពិដាន បានមកលេងមិត្តភ័ក្រ្តនៅម្តុំក្តាន់ពីរ ផ្លូវ​រថភ្លើង​ ភូមិ​៣.​ សង្កាត់ស្រះចក​ ​ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ពេលដើរត្រលប់ចេញមកវិញក្នុងគោលបំណងទៅកន្លែងស្នាក់នៅវិញការដ្ឋានសំណង់(ក្នុង​កាំកូស៊ីធី)​ មកដល់ចំណុចផ្លូវអ៊ែរ៦(ក្នងបឹងកក់)​ ស្រាប់តែមានបុរសម្នាក់ឈ្មោះ លីសាយ អាយុ៣៨ឆ្នាំ មុខរបរ​រត់ម៉ូតូឌុប ជិះម៉ូតូមួយគ្រឿងម៉ាកវីវា ពណ៌ខ្មៅ​ គ្មាន​ស្លាក​លេខ​ មកដល់ហើយសួរទៅឈ្មោះ ម៉េត នី ថាជិះម៉តូឌុបអត់ តែឈ្មោះ ម៉េត នី​ និយាយប្រាប់ថាអត់ជិះទេហើយក៏បានដើរចេញទៅ ប៉ុន្តែ​ឈ្មោះ​ លី សាយ​ នៅតែជិះម៉ូតូតាមសួរ តែឈ្មោះ ម៉េត នី បដិសេធមិនព្រមជិះ ស្របពេលនោះក៏មានសន្តិសុខក្រុមហ៊ុនបឹងកក់ពីរនាក់ ជិះម៉ូតូមួយគ្រឿងមកដល់ឃាត់សួរនាំក៏ផ្អើលដល់អ្នកសារពត៌មាន និងសមត្ថកិច្ចមូលដ្ឋានតែម្តង។

ហៅមកធ្វើការបំភ្លឺដឹងថាជាការយល់ច្រឡំហើយប៉ុស្ដិ៍បានរាយការណ៏ជូនលោកអធិការរងជំនាញដើម្បីសុំគោលការណ៏លោកអធិការអោយធ្វើសាវតានិងកិច្ចសន្យាហើយអនុញ្ញាតឲ្យទៅផ្ទះវិញ។

បើយោងតាមមតិរបស់ប្រជាពលរដ្ឋ បានចូលមកខមិនថា សួរទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វិញថា "គាត់ជាអ្នករត់ម៉ូតូឌុប តេីអ្នកណាមិនយល់ឃេីញថាគាត់ជានគរបាល បេីគាត់ពាក់សុទ្ធតែ..... ? សូមមានវិធានការច្បាស់លាស់មួយ ទៅលេីទីតាំង កាត់ នឹង លក់សំលៀកបំពាក់ មួយចំនួន ដែលទទួលកាត់ នឹង លក់ ឯកសណ្ឋានសមត្ថកិច្ច អរគុណ ?"។ ចុម ឆ្កុយចឹងទៅ។ ចុះអាវ សមត្ថកិច្ច ស៊ីវិលអាចពាក់បានមែនទេ? ។ ម៉ូតូឌុបមានអាវប៉ូលីសពាក់មិនធម្មតាទេ ចុះយើងជាប្រជាពលរដ្ឋធម្មតាមានសិទ្ធពាក់អត់ បងប៉ូលីស?

មានវិដេអូ៖