កងកម្លាំងមានសមត្ថកិច្ច ចុះជួយប្រមូលផលស្រូវ ប្រជាពលរដ្ឋ លិចទឹក យ៉ាងសស្រាក់ស្រាំ...
-

បន្ទាយមានជ័យ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា មួយរយៈពេលចុងក្រោយនេះឃើញថា បណ្តាខេត្តជាច្រើនបានជនលិច ដោយសារតែទឹកជំនន់បានកើនឡើង និងធ្វើឲ្យផ្ទះសម្បែង ក៏ដូចជាដំណាំជាច្រើន ត្រូវបានខូចខាតអស់គួរឲ្យសោកស្តាយយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋជាច្រើន ក៏ត្រូវបានខាតការរកស៊ី និងធ្វើស្រែចំការរបស់ខ្លួនផងដែរ លើសពីនេះពួកគេក៏ទទួលរងនូវការខ្វះខាតស្បៀងអាហារ តែទោះជាយ៉ាងណាប្រជាជនរួមជាតិជាច្រើន ក៏មិនមើលនឹងភ្នែកនោះដែល ដោយពួកគេបានជួយជាសម្ភារៈជាច្រើន ជូនទៅគ្រួសារដែលជួបបញ្ហាទាំងនេះ។ ជាក់ស្តែង ត្រឹមតែមួយរយៈពេលខ្លី ទឹកក៏ត្រូវលិចចូលខេត្តបន្ទាយមានជ័យ ខណៈពេលដែលស្រែសូ្រវត្រូវបានខាតអស់។ ក៏ប៉ុន្តែយើងសង្កេតឃើញថាកាលពីប៉ុន្មានថ្ងៃមុននេះ កងកម្លាំងមួយក្រុមដែលមានគ្នាយ៉ាងច្រើននាក់ ក៏បានចុះជួយសម្រាលភាពលំបាកពួកគេផងដែរ។ ដោយក្នុងនោះកងកម្លាំងបាននាំគ្នាច្រូតស្រូវប្រជាពលរដ្ឋ ខណៈពេលដែលទឹកលិចអស់ពិបាកនៅក្នុងការច្រូត តែទោះជាយ៉ាងណាពួកគាត់ទាំងអស់ នៅតែខំប្រឹងជួយ ប្រសើរទុកចោលមិនទទួលបានផលហើយ និងត្រូវខូចខាត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ កងកម្លាំងទាំងអស់សុខចិត្តពិសារបាយ នៅក្នុងទឹក ទាំងទឹកមុខញញឹម ដោយមិនខ្លាចនឿយហត់នោះទេ។ ទង្វើមួយនេះបានធ្វើឲ្យមហាជនជាច្រើនបានកោតសរសើរ ដល់ពួកគេដែលចេះជួយខ្មែរដូចគ្នា ទាំងដែលក្នុងសភាពបែបនេះ ហើយនេះក៏ជាគំរូមួយ ដ៏ល្អសម្រាប់មហាជនជាច្រើនឲ្យចេញស្រលាញ់គ្នា ពេលមានទុក្ខបែបនះ៕

ប្រភព៖ ហេងលី