អេ​ស្កា​វ​ទ័​រ មួយគ្រឿង ឆ្លងចរន្តភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាម បណ្ដោយ​ផ្លូវជាតិ​លេខ​6A...
-

ភ្នំពេញ ៖ អេ​ស្កា​វ​ទ័​រ មួយគ្រឿង បង្ក​ជា​អគ្គីភ័យ​ឆាបឆេះ​យ៉ាង សន្ធោសន្ធៅ នៅ​រសៀល​នៅ​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ នៅតាម បណ្ដោយ​ផ្លូវជាតិ​លេខ​6A ក្នុងភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី ភ្នំពេញ ។ មុនពេល​កើតហេតុ​គេ​បានឃើញ អេ​ស្កា​វ​ទ័​រ មួយគ្រឿង បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​មកដល់ ច​ណុ​ច​កើតហេតុ​ក៏​ស្រាប់តែ បែក​ទុយោ​បូម​ប្រេង ក៏បង្ក​ជា​អគ្គីភ័យ​ឆាបឆេះ​យ៉ាង សន្ធោសន្ធៅ ហុយផ្សែង​ស្ទើ​ងងឹត​មេឃ​តែម្ដង ។ អគ្គីភ័យ​កំពង់តែ​ឆាបឆេះ​នេះ ប្រជាពលរដ្ឋ​បានយកបំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​អស់​មួយ​បំពង់ នឹង​បាន​យក​ទឹក​មកចាក់​ពន្លត់ អស់​ជាច្រើន​ធុង នឹងមាន​រថយន្ត​ពន្លត់អគ្គីភ័យ​ខណ្ឌ​ជ្រោយចង្វារ ចេញ​អន្តរាគមន៍​ពន្លត់ ទើប​ធ្វើ​ឲ្យ​អគ្គីភ័យ​នេះ​រលត់​ស្ងប់ស្ងាត់​ទៅវិញ​ទាំងស្រុង ៕

ដោយ៖ និស្ស