ក្បួនដាំទឹកខ្ញីដើម្បីផឹកសម្រកទម្ងន់
ណារ៉ា
-

មនុស្សជុំវិញពិភពលោកសុទ្ធតែស្គាល់ខ្ញីដោយសារតែអត្ថប្រយោជន៍សុខភាពរបស់វា។ នៅពេលប្រើវាសម្រាប់ធ្វើជាទឹកតែ ខ្ញីជួយសម្រួលដល់បញ្ហារំលាយអាហារ និងជួយបំបាត់គ្រុនផ្តាសាយយ៉ាងមានប្រសិទ្ធភាព។ ទោះយ៉ាងណា មនុស្សតិចតួចណាស់ដែលដឹងថា ខ្ញីអាចជួយសម្រកទម្ងន់។

* គ្រឿងផ្សំ

-ខ្ញី ១ កូនដុំតូច ហាត់ជាកង់ៗ

-ទឹកមួយកែវកន្លះ

*របៀបផ្សំ

-ដាំទឹកឱ្យពុះ

-ដាក់ខ្ញីចូលក្នុងទឹក

-ដាំឱ្យពុះរ៉ុយ ២០ នាទីទៀត។

*របៀបប្រើ៖

ផឹកទឹកខ្មីនេះនៅពេលព្រឹកពេលពោះទទេរ មុនទទួលទានអាហារ។ បន្ទាប់ពីនោះ លោកអ្នកអាចផឹកវាបានពេញមួយថ្ងៃ ដោយក្រេបវាបន្តិចម្តងៗទាល់តែអស់។

*ចំណាំ៖ ផ្សំមួយថ្ងៃសម្រាប់ផឹកមួយថ្ងៃ ហើយយ៉ាងយូរត្រឹមពីរសប្តាហ៍ លោកអ្នកនឹងសង្កេតឃើញលទ្ធផល៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត