រូបមន្ដធម្មជាតិមួយចំនួនជួយកំចាត់ក្លិនក្លៀក
ណារ៉ា
-

សាកល្បងរូបមន្តណាមួយក្នុងចំណោមរូបមន្តខាងក្រោមប្រសិនបើលោកអ្នកកំពុងមានបញ្ហាក្លិនក្លៀក។

1. ស្លឹកម្លូ

យកស្លឹកម្លូញីហើយលាបលើក្លៀកងូតទឹកលាងជម្រះ។

2. ស្លឹកត្របែក

យកស្លឹកត្របែក10សន្លឹកមកកិនឲ្យម៉ត់ហើយលាបលើក្លៀកទុកចោល5នាទី ហើយងូតទឹកលាងសម្អាត។

3. ក្រូចឆ្មារ

ប្រើក្រូចឆ្មារពុះពាក់កណ្តាលមកច្របាច់ឈ្លីលើក្លៀកខណៈពេលកំពុងងូតទឹកហើយលាងចេញដោយទឹកស្អាត។

4. អំពិលទុំ

លាយទឹកច្របាច់ទឹកអំពិលប្រមាណសមល្មម យកក្រណាត់ត្រងយកទឹកលាបលើក្លៀកព្រមទាំងដងខ្លួនប្រើជំនួសសាប៊ូពេលកំពុងងូតទឹក។

អត្ថបទ៖ អ៊ាង សុផល្លែត