ធានាថាប្លែកចឹងម៉ង...វិធីសាស្រ្តធ្វើឲ្យស្បែកមុខ ស ស្អាត ភ្លឺ រលោង ក្នុងរយៈពេល៧ថ្ងៃ ...
ស៊ីហៀង
-

ការថែរក្សាសម្រស់នាពេលបច្ចុប្បន្ន ពិតជាការពេញនិយមជាខ្លាំង មិនថាតែបងៗ ឬ ប្អូនៗស្រ្តីនោះទេ ចំពោះបងៗប្រុសៗ ក៏គាត់ចង់បានផ្ទៃមុខស្រស់ស្អាត ម៉ត់រលោង គ្មានមុន គ្មានស្នាម គ្មានអាចន៍រុយ ផងដែរ។ ការថែទាំងសម្រស់របស់មនុស្សម្នាក់ មិនដូចគ្នាទេ អ្នកខ្លះត្រូវចំណាយលុយច្រើន ដើម្បីទៅទិញផលផលិតផល សម្រាប់ប្រើប្រាស់ តែការចំណាយទាំងនោះបែរជាគ្មានប្រយោជន៍ទាល់តែសោះ ដូចនេះហើយយើងខ្ញុំសូមណែនាំបងប្អូនទាំងអស់មកសាកល្បង ប្រើប្រាស់តែរបស់ពីយ៉ាងគត់ ងាយស្រួលរក និងមិនចំណាយលុយច្រើន នៅក្នុងការព្យាបាលស្បែកមុខឲ្យភ្លឺរលោង ស្អាតបែបធម្មជាតិ។

១.​ ប្រទាលកន្ទុយក្រពើ ៖ គ្រប់គ្នាពិតជាជ្រាបរួចមកហើយអំពីប្រសិទ្ធភាព នៃប្រទាលកន្ទុយក្រពើ ។ ប្រទាលកន្ទុយក្រពើ គឺជាមិត្តរបស់ស្បែក មានរលាក រោលនិងកំដៅថ្ងៃ ឬក៏ភ្លើង ឡើងពង ឡើងកន្ទួលរមាស់ ប្រទាលកន្ទុយក្រពើអាចជួយ បន្ធូរបន្ធយអាការៈរបស់អ្នកទាំងនេះបាន ដោយគ្រាន់តែយកជែល ឬ សាច់ប្រទាលកន្ទុយក្រពើ មកបិទពីលើកន្លែងដែលរលាក នោះវាអាចធ្វើឲ្យយើងមានអារម្មណ៍ថាត្រជាក់ និងធូរស្រាលពីការឈឺចាប់បាន។ សារជាតិនៅក្នុងប្រទាលកន្ទុយក្រពើ មានប្រសិទ្ធិភាពក្នុងការព្យាបាលមុនខ្សាច់ eczema និងប្រតិកម្មស្បែក។  ប្រទាលកន្ទុយក្រពើ​ បានព្យាបាលមុខដែលមានមុន ស្នាមតូចនៅលើស្បែករបស់អ្នកបានយ៉ាងល្អ ថែមទៀតផង។ 

២. ក្រូចឆ្មា៖ ក្រូចឆ្មាគឺល្អ បំផុតសំរាប់ស្បែក ជាពិសេសសំរាប់ អ្នកដែលមានស្បែកខ្លាញ់ ។ នៅក្នុងក្រូចឆ្មា មានសារធាតុជាច្រើនមុខ ដែលអាចជួយដល់សម្រស់របស់លោកអាច​ឲ្យមានសភាពភ្លឺថ្លាថែមទៀតផង។ 

៣. ដប៖ ដបស្អាតមួយសម្រាប់ដាក់ល្បាយដែលយើងបានធ្វើរួចរាល់​ ច្រកទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយទៀត។ បន្ទាប់ពីយើងធ្វើល្បាយរួចរាល់ហើយនោះ គឺយើងត្រូវការច្រក វាទុកនៅក្នុងទូរទឹកកក បានដល់ទៅ១០ ទៅ១៥ថ្ងៃ ឯណោះ។

វិធីធ្វើ៖

លោកអ្នកគ្រាន់តែយកប្រទាលកន្ទុយក្រពើ លាងទឹកឲ្យស្អាត រួចចិតយកតែសាច់ប្រទាល ដាក់នៅក្នុងចានមួយ បន្ទាប់មកទៀត យកក្រូចឆ្មា ចំនួនមួយផ្លែតូច មកចិតដាក់លាយជាមួយគ្នា រួចកូរឲ្យសព្វ ហើយច្រកវាដាក់ក្នុងកែវដែលយើងបានត្រៀមទុកនោះ រួចច្រកជាការស្រេច។ 

របៀបប្រើ៖ លោកអ្នកគ្រាន់តែយកល្បាយដែលលាយរួច ចាក់លើសំលី រួចយកទៅលាបលើផ្ទៃមុខ របស់លោកអ្នក រួចទុកវាត្រឹមតែ១៥ ទៅ២០នាទី តែប៉ុណ្ណោះ  រួចធ្វើការលាងជម្រះចេញ ដោយទឹកធម្មតាមជាការស្រេច។ លោកអ្នកនឹងមើលឃើញថា​ ស្បែកមុខរបស់អ្នកទន់ រលោង ភ្លឺ ស្អាត និងមានសំណើមភ្លាមតែម្តង។ 

ចំណាំ ៖ មុននឹងធ្វើការប្រើប្រាស់ ត្រូវលុបលាងមុខឲ្យបានស្អាតជាមុនសិន មុននិងយកល្បាយដែលបានឡាយរួចមកហើយនោះ ដាក់លើសំលី រួចយកមកជូនលើផ្ទៃមុខ៕

ប្រភព៖ Healthy & Beauty