លោកជំទាវ ហ៊ុន ស៊ីណាត ហួសចិត្តរឿងដឹកដៃកូនកំលោះ រស់ រាជ្ជសាល ត្រូវបានមហាជនលើកឡើងយ៉ាងចាស់ដៃថា
សីហា
-

ពិធីរៀបចំអាពាហ៍ពិពាហ៍លោកស្រីឧកញ៉ា ទ្រី ដាណា និងលោក រស់ រាជ្ជសាល កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិគ្រឹះរបស់លោកស្រីផ្ទាល់នៅខណ្ឌព្រែកព្នៅ ក្រោមវត្តមានលោកមេបាចាស់ទុំរាមច្បងទាំងសងខាង ក្នុងនោះក៏មានវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ជាប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

រំលងបាន ៣ខែ១៨ថ្ងៃ ស្រាប់តែលោកស្រី ទ្រី ដាណា ប្រកាសខ្លួនថា ចង់នៅលីវម្តងទៀត ដោយសារតែភាគីខាងប្រុសហាក់បីដូចជាមិនចុះសម្រុងនឹងគ្នា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ស្រាប់តែគេឃើញ លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងពីរឿងនេះ រហូតទម្លាយថា អាក្លូអើយអូនស្រលាញ់បងហើយ៣ខែ18ថ្ងៃគេមិនទាន់ឈប់ជេរអ្នកដឹកដៃផងនួនល្អងចង់នៅសីងហ្គលម្ដងទៀតអញ់អើយអញ់នេះហើយស្នេហាក្រឆក់កណ្ដៀតធ្វើឲ្យខ្ញុំជិះយន្តហោះរត់ពីសៀមរាបនោះ☺️សួរតាមត្រង់ទៅចុះថ្ងៃណាបានចប់រឿងទៅនាងអើយ? គេជេរខ្ញុំនាងសុខាជេរខ្ញុំដូចរ៉េប។

ជុំវិញការប្រកាសចង់នៅលីវរបស់អ្នកជំនួញ ទ្រី ដាណា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ថាអាចយុទ្ធសាស្ត្រទីផ្សារអនឡាញរបស់លោកស្រីច្រើនជាងព្រោះចុងក្រោយនេះលោកស្រីហាក់បាត់បង់ប្រជាប្រិយភាពច្រើនក្រោយរងការរិះគន់នាពេលន្លងមក។ប៉ុន្តែយ៉ាងណាលោកស្រី ទ្រី ដាណា បានទម្លាយដើមហេតុខ្លះៗថាមូលហេតុដែលខ្លួនចង់នៅលីវដោយសារស្វាមីក្មេងនៅជាប់ចំណងគ្រួសារច្រើនដែលធ្វើឱ្យលោកស្រីហត់នឿយខ្លាំង ៕