មិនចេះអស់សោះ!! នគរបាលស្រុកស្អាងឆ្មក់បង្ក្រាបជនសង្ស័យប្រុសស្រី២នាក់ដកហូតថ្នាំញៀន២២កញ្ចប់តូចធំ
-

រាជធានីភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រីចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលរកាខ្ពស់សហការជាមួយនគរបាលស្រុកស្អាងឆ្មក់បង្ក្រាបបាន​កាលពីព្រឹកថ្ងៃទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០១៨​ ស្ថិតនៅភូមិព្រែកសំរោង​ ឃុំរកាខ្ពស់​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។


សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង២នាក់ទី១​ ឈ្មោះ​ អាត សំអន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកានីរោងចក្រ នឹងទី២ឈ្មោះ​ ហៀង ឈាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ហើយអ្នកទាំងពីរស្នាក់នៅទីតាំងកើតហេតុខាងលើ។ សមត្ថកិច្ចបានបន្តថាដំបូងបានដាក់កម្លាំងតាមដានពួកគេអស់រយះពេលយូរមកហើយ​ លុះដល់ថ្ងៃកើតហេតុក៏បានឃើញជនសង្ស័យទាំងពីរកំពុងរៀបចំចែកឆែកថ្នាំញៀនទើបកម្លាំងចុះទៅឃាត់ខ្លួនឈ្មោះ​ អាត​ សំអន​ ដកហូតបានថ្នាំញៀនចំនួន​ ១២កញ្ចប់រួមនឹងវត្ថុតាងមួយចំនួន​ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះសមត្ថកិច្ចបានបន្តឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ​ ហៀង​ ឈាង​ ម្នាក់ទៀតដកហូតបានថ្នាំញៀន១០កញ្ចប់បន្ថែមទៀត​ ។


សមត្ថកិច្ចបញ្ជាក់បច្ចប្បន្នជនសង្ស័យប្រុសស្រីទាំងពីរនាក់នេះរួមនឹងវត្ថុតាំងរួមមាន​ ថ្នាំញៀន​២២កញ្ចប់ធំតូច​ ឧបករណ៍​ប្រើប្រាស់មួយចំនួនទៀត​ ត្រូវបានបញ្ជូនទៅអធិការដ្ឋាន​នគរបាលស្រុងស្អាងរងចាំកសាងសំណុំរឿងចាត់ការបន្ត៕


ដោយៈ ភារ៉ា