សង្វេគពេកហើយ...បីនាក់ម្តាយកូន រស់នៅក្រោមតង់រហែក ម្តាយមានជំងឺក្រោកមិនរួច កូនស្រីមានផ្ទៃពោះ៨ខែ ឯប្តីក៏រត់ចោលទៀត....
-

សែនសង្វេគពេកហើយ???ព្រឹកនេះខ្ញុំបានទៅជួបអ្នកមីង វ៉ាន់ សុីម គាត់មានជម្ងឺប្រចាំកាយក្រោកមិនរួចរស់នៅក្រោមដំបូលតង់ដ៍ចាស់ហើយរហែកមុខក្រោយដូចដែលឃើញក្នុងរូបភាពនេះ។​ រោងក៍ដំសត់ធ្លុះធ្លាយមានមនុស្សបីនាក់ជ្រកក្នុងរោងតែមួយហើយសម្រាករួមគ្នាក្នុងគ្រែដ៍តូចមួយបីនាក់ មិនតែប៉ុណ្ណោះរឿងដែលកាន់តែក្ដុកក្ដួលបន្ថែមទៀតនោះគឺប្អូនស្រីដែលមានសម្លៀកបំពាក់ពណ៍ផ្កាឈូកនេះជាកូនស្រីច្បងដែលមានអាយុទើបតែ១៦ឆ្នាំហើយពពោះ៨ខែត្រូវប្ដីរត់ចោលជាយូរខែមកហើយ ឱជីវិតអើយតើជាកម្មអកុសលអីម្លេសលោក?? ក្នុងដំណើររួមគ្នាជាមួយព្រះសង្ឃនិងអ៊ុំព្រមទាំងម្ដាយ យើងមានជាអង្ក និងគ្រឿងឧបភោគបរិភោគផ្សេងៗនិងថវិការតិចតួចតាមសទ្ធាទៅជូនមីងនិងប្អូនស្រីនេះ ក្រោមទឹកភ្នែកហូរជោគថ្ពាល់ នាងសូមអរគុណនិងសុំអោយបងប្អូនជួយដល់ក្រុមគ្រួសារនាងផង??? នាងខ្ញុំសូមអំពាវនាវដល់បងប្អូនមិត្តភក្ដិនៅក្នុងស្រុកនិងក្រៅស្រុកតាមសង្គមហ្វេសបុកនេះសូមមេត្តាជួយនាងនិងម្ដាយនាងផងទៅតាមសទ្ធាបងប្អូនទោះតិចក្ដីច្រើនក្ដី ព្រោះនៅតែជាងមួយខែទៀតនាងត្រូវឆ្លងទន្លេហើយ តើនាងបានអីទទួលទានបើខ្សត់យ៉ាងនេះហើយសុខភាពម្ដាយនិងកូ​នយ៉ាងណាទៅ!​???? ខ្ញុំព្រះករុណាសូមក្រាបបង្គំអរព្រះគុណដល់ #ព្រះភិក្ខុបញ្ញាសោភនោ #ស៊ុនគង្គា និង #ព្រះភិក្ខុចិនចាន់ថន ដែលបានផ្ដល់ដំណឹងនេះដល់ខ្ញុំព្រះករុណានិងបងប្អូនទាំងអស់ដើម្បីបានចូលរួមជាសប្បុរសធម៍ដល់ជនក្រខ្សត់​។​ គ្រួសារកំសត់នេះរស់នៅក្នុងភូមិ កូនដំរី ឃុំអញ្ចាញរូង ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង ។​ បងប្អូនដែលមានសទ្ធាសូមទាក់ទងនាងខ្ញុំផ្ទាល់តាមហ្វេសបុកនេះឬលេខទូរស័ព្ទ 078 990907 នាងខ្ញុំសូមអរគុណទុកជាមុន???។

ប្រភព៖ Sophorn Bou