សហាវមែន!!! រថយន្តបាឡែនមួយគ្រឿង បើកគេចពីរថយន្តធំ ជ្រុលទៅបុកជាមួយបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតធ្ងន់ តែអ្នកបើកគ្មានរងរបួស
បន្ទាយមានជ័យៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ចំនុចចុងស្ពានទឹកថ្លា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ យោងតាមការរៀបរាប់របស់ឈ្មោះ លឹម តុលា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិគាប សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកបរបានឲ្យដឹងថា លោកបានបើកបររថយន្តបាឡែនចេញពី ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅក្រុងប៉ោយប៉ែត។ មកដល់ចំនុចកើតហេតុបានគេចពីរថយន្តធំ ដែលបើកបរក្នុងទិសដៅច្រាស់គ្នា ហើយក៏ជ្រុលទៅបុកជាមួយបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតធ្ងន់ តែអ្នកបើកគ្មានរបួស៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។