មិនគួរឲ្យជឿ! តួស្រីកាចឆ្នាស់ Kik Mayurin សម្រេចចិត្តបួសជាដូនជី ៧ខែ នៅភូមា ព្រោះតែមូលហេតុមួយនេះ...
សីហា
-

ថៃ៖ កាលពីម្សិលមិញនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាសម្តែងស្រី Kik Mayurin បានផុសរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីការលាចាកផ្លូវលោករបស់នាង ដើម្បីងាកទៅរកផ្លូវព្រះធម៌វិញ ដោយបានកោរសក់បួសជាដូនជី ស្លៀក.ស ពាក់.ស មួយកំប្លេ។

ជាក់ស្តែង ពិធីបំបួសខ្លួនធ្វើជាដូនជីរបស់តារាសម្តែងស្រី Kik Mayurin បានប្រព្រឹត្តិធ្វើឡើងនៅប្រទេសភូមា កាលពីវេលាម៉ោង ៥ ល្ងាច ម៉ោងនៅទីនោះ។ ហើយសម្រាប់ការបួសនៅពេលនេះ តារាស្រី Kik Mayurin ក៏បានប្រាប់ឱ្យដឹងថានាងមានការតាំងចិត្តតាំងពី ២ឆ្នាំមុនមកម្ល៉េះ។ ចំពោះមូលហេតុដែលនាំឱ្យមានការសម្រេចិត្តបែបនេះ គឺបណ្តាលមកពីការសិក្សា និងប្រតិបត្តិធម៌កន្លងមកអស់រយៈពេលជាយូររបស់ខ្លួន។
ពេលបានសិក្សាពីព្រះធម៌ធ្វើឱ្យនាងបានសមាធិធម៌ នាំឱ្យផ្លូវចិត្តធ្វើឱ្យស្គាល់ខ្លួនឯងកាន់តែច្បាស់ឡើងថា ខ្លួនយើងជាអ្នកណា បូកជាមួយអាយុក៏វាល្មមនឹងដល់ពេលវេលាដែរនៅក្នុងការបួស។
ចំណែកឯ រឿងនៅក្នុងវិស័យសិល្បៈវិញ តារាស្រី Kik Mayurin ក៏បានប្រាប់ឱ្យដឹងថា នាងបានរៀបចំផែនការរួចរាល់អស់ហើយ ដោយសម្រេចចិត្តថា នឹងត្រលប់ចូលមកបម្រើការងារសិល្បៈវិញ នៅដើមខែកុម្ភៈ នាដើមឆ្នាំក្រោយនេះ។
គួរឱ្យដឹងផងដែរថា ការបួសរបស់តារាស្រីវ័យ ៤២ឆ្នាំរូបនេះ នាងសម្រេចចិត្តថានឹងបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ក្នុងប្រទេសភូមា រយៈពេល៧ខែ ដើម្បីស្វែងរកព្រះធម៌ជាទីពឹង ហើយបើមាននិស្ស័យនឹងបួសឱ្យបានយូរថែមទៀត ដើម្បីជួយមើលថែអ្នកដែលមកបួសជាដូនជីដូចគ្នា៕
ទស្សនាកម្រងរូបភាពខាងក្រោម៖