យុវជន៤នាក់ អត់ការងារធ្វើ យកគ្រាប់បែកមួយគ្រាប់ ចូលក្នុង​ការិយាល័យ​បោះឆ្នោត...
-

ព្រះវិហារ៖ យុវជន៤នាក់ បាន​យក​គ្រាប់បែកដៃ​មួយគ្រា​ប់​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​លេខ០៣១៧ កាលពីយប់ម៉ោង៧ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុង​សាលារៀន​ចំរើន​ផល ភូមិ​ចំរើន​ផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ខណៈពេលនេះត្រូវបានកំលាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួច​បញ្ជូន​ទៅកាន់​នគ​របាល​ប៉ុស្តិ៍​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ យុវជន​ទាំង៤នោះ ទី១. ឈ្មោះ យូ វ៉ាន់​លុច ភេទ​ប្រុស អាយុ២២ឆ្នាំ ទី២. ឈ្មោះ រួម ហុច ភេទ​ប្រុស អាយុ២៤ឆ្នាំ ទី៣. ឈ្មោះ សំ វិត​សុ​ផា ភេទ​ប្រុស អាយុ២៤ឆ្នាំ ទី៤. ឈ្មោះ ជន យ៉ា​រិត ភេទ​ប្រុស អាយុ១៧ឆ្នាំ អ្នក​ទាំង៤មាន​ទីលំនៅ​ភូមិ​ចំរើន​ផល​ជាមួយគ្នា ។ សមត្ថកិច្ច បាន​ដកហូត​គ្រាប់បែកដៃ​ក្រឡា​ទៀប​ផលិត​នៅ​សហភាពសូវៀត១គ្រាប់ និង​ម៉ូតូ២គ្រឿង។ ជុំវិញ​ករណីនេះ សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​គោលបំណង​នៃ​ការនាំយក​គ្រាប់បែក​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​របស់​យុវជន​ទាំង៤នោះ​នៅឡើយ​ទេ ដោយ​រង់ចាំ​សាកសួរ និង​ស្រាវជ្រាវ​បន្តទៀត៕

ដោយ៖ សិស្ស