កុំខ្លាចអស់ថ្ម ជួយស៊ែរឲ្យសប្បុរសជនបានដឹងផង...ប្អូនស្រីម្នាក់រៀបរាប់ទាំងទឹកភ្នែកថា រាល់ថ្ងៃរស់នៅជាមួយជីដូនចាស់ ទម្រាំតែបានបាយហូប ម៉ោងមួយរសៀលឯណោះ ព្រោះថា គ្មានអង្ករដាំបាយ ចំពោះការសិក្សាវិញកាន់តែពិបាក ព្រោះតែ....(មានវីដេអូ)
-

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនស្រីម្នាក់ដែលមានឈ្មោះថា ឈឿន ដារ៉ាវី តំណាងឲ្យ មូលនិធិខ្មែរដើម្បីខ្មែរ សូមអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ទាំងអស់មេត្តាជួយដល់ក្មេង និងចាស់ជរាផង។ ដោយមើលឃើញពីការខ្វះខាត និងផលលំបាករបស់ប្អូនៗ ដោយប្អូនៗជាច្រើនខ្វះខាតនូវសំភារៈសិក្សា មានដូចជា សៀវភៅ​ ខ្មៅដៃ ជ័រលុប បន្ទាត់ជាដើម...។ បើតាមការឲ្យដឹងពីបងប្រុសគាត់បានប្រាប់ថា ពីផ្ទះមកសាលារៀនរបស់ប្អូនគឺឆ្ងាយខ្លាំងណាស់ ហើយក៏មានការលំបាកណាស់ដែរ។ បើតាមសម្តីរបស់ប្អូនស្រីម្នាក់ដែលបងប្រុសគាត់បានធ្វើការសាកសួរទៅប្អូន ដោយប្អូនរៀបរាប់ទាំងទឹកភ្នែកថា "តាំងពីម្តាយឪពុកប្អូនបែកគ្នាមក ប្អូនរស់នៅជាមួយជីដូនចាស់ ហើយប្អូនចង់ឲ្យឪពុកម្តាយវិលត្រឡប់មកវិញ ម្យ៉ាងវិញទៀត ពេលបាយម្តងៗ ទាល់តែម៉ោង១ អីបានបាយហូប ព្រោះថាអត់មានអង្ករ សម្រាប់ដាំបាយហូប ចំពោះការរៀនសូត្ររបស់ប្អូនវិញ មានការលំបាកច្រើនមែនទែន ទាំងសំភារៈសិក្សា​ និង សំលៀកបំពាក់ ណាមួយសាលារៀនក៏នៅឆ្ងាយទៀត​"។ ប្អូនស្រីបានបន្តទៀតថា "បើ បង ប្អូន មើល​ហើយ​ហាម ស្រក់​ទឹក​ភ្នែក កំស​ត់​ហួស​ពី​ការ​ស្មាន ជីវិត​ ពិត​របស់​ក្មួយ​ស្រី ឈាន ស្រី​នីត​ អាយុ​12ឆ្នាំ រស់នៅជាប្រចាំ​ ជាមួយ​ជីដូន​និង​លោក​តា របស់​ពួក​គេ សូម​បញ្ជាក់​ថា នាងរ​ស់​ភូមិ ទឹក​ល្អក់ ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ ខេត្ត​បាត់​ដំបង។ ហើយ​កំពុង​មាន​កាខ្វះ​ខាត​អាហារ​ហូប​និង​សម្ភារៈ​សិក្សា ដែល​ត្រូវ​តែ​ជួយ​ដល់​ពួក​ជាប​ន្ទា​ន់ ដូច​នេះ​សូម​លោក លោក​ស្រី មេត្តា ជួយ​ដាក់​ទាន ជាស​ម្ភា​រះ ឬ ថវិកា​ ក្តី​តាម​ទឹក​ចិត្ត​របស់​លោក​អ្នក។ សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ (0888891081, 078507081, 0968777181) យើងខ្ញុំ​និង​ចើ​ទទួល​ដោយ​ក្តី​រីក​រាយ​ក្រៃ​លែង ។សូម​អរ​គុណ {ថ្ងៃ​ទី22/07/2018" នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "បាត់ដំបងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នាងខ្ញុំដារ៉ាវី តំណាងមូលនិធិខ្មែរដើម្បីខ្មែរ សូមអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភតាសទ្ឋាដល់អ្នកក្រីក្រចាស់ជរានិងក្មេងៗដែលខ្វះសំភារៈសិក្សាផ្សេងៗស្ថិតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះផង! មូលនិធិយើងនិងចុះទៅតំបន់នោះ នៅថ្ងៃទី27/08/2018ខាងមុខ បើសិនជាសប្បុរសជនមានជាស្បៀង ជាសំភារ:សិក្សា រឺសំលៀកបំពាក់ចាស់ៗដែលអាចចែករំលែកដល់អ្នកក្រីក្របាន សូមទាក់ទងតាមលេខទូរស័ព្ទ 012 209 311. សូមអរគុណ...!"។

មានវីដេអូ៖ ប្រភព៖ ឈឿន ដារ៉ាវី