សូមកុំដាច់ចិត្តអូសរំលងអី...លោកតាចំណាស់ មានជំងឺរលាកក្រពះ ថ្លង់ គ្មានកំលាំងកំហែង ស្រែករកជំនួយពីបងប្អូន...(មានវីដេអូ)
-

បើយោងគណនីហ្វេសប៊ុកព្រះគុណម្ចាស់ ព្រះនាមថា​ លោកម្ចាស់ គុណធម៌ បានរៀបរាប់ទាំងអារម្មណ៍អាណិតអាសូរជាខ្លាំងចំពោះលោកតាម្នាក់ដែលកំពុងសំរាននៅគ្រែ យ៉ាងស្រណោះស្រណោកថា "ជួយShareផងបងៗ កើតមកក្រោមមេឃតែមួយ តែវាសនាខុសគ្នា លោកតា អិុន ញ៉ន អាយុ85 រស់ភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មិនមានការហូបចុកគ្រប់គ្រាន់តែទេ ហើយលោកតាមានជំងឺរលាកក្រពះ និងថ្លងស្តាប់មិនលឺទេ សូមបងៗមេត្តាជួយដល់លោកតាផង បើបងៗសប្បរសជនចង់ចូលរួមជួយអាចទំនាក់ទំនងអាត្មាភាពបានតាមរយៈ 012313519,098313519"។

មានវីដេអូ៖ ប្រភព៖ លោកម្ចាស់ គុណធម៌