ចាប់បានហើយ! ក្រុមចោរប្លន់ពេលរាត្រីចំនួន៥នាក់ ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដេញបង្ក្រាបបាន
ភ្នំពេញ ៖ ក្រុមចោរសកម្មខាងដើរវាយប្លន់យកម៉ូតូ តាមផ្លូវពេលយប់ ចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ ចោមចៅ៣ កម្លាំងជំនាញខណ្ឌ សហការតាមបង្ក្រាបចាប់ខ្លួនបាន ក្រោយពីក្រុមចោរប្លន់ទាំងនេះធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីយុវជនគ្នា៣នាក់បានសម្រេចហើយជិះរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ច ក្រោយទទួលបណ្តឹងភ្លាម ចេញដេញតាមភ្លាមៗ ដេញចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខក្លិប ស្ពាយឌ័រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។