អរគុណដល់បងប្រុស កែវ មេត្រី​ ដែលបានជួយដល់ប្អូនស្រី ម៉ី ម៉ី ដែលកំពុងតែត្រូវការជំនួយ...
-

បន្ទាប់ពីបានឃើញការស៊ែរតៗគ្នាពីការឈឺចាប់របស់ប្អូន ម៉ី ម៉ី ដែលរស់នៅម្តុំបឹងទំពន់ ធ្វើឲ្យលោកតាន់ គឹមសួរ ប្រញាប់ទៅជួបនិងប្អូនស្រីភ្លាម។ នៅក្នុងនោះ ក៏មានបងប្រុស កែវ មេត្រី ដែលលោកអ្នកស្គាល់ថាជាស្វាមីដ៏ល្អរបស់ អ្នកនាង សារ៉ាយ សក្ខណា ក៏បានបង្ហាញអារម្មណ៍តក់ស្លត់ពេលឃើញ សភាពប្អូនស្រីធ្ងន់ធ្ងរខ្លាំងយ៉ាងនេះ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក តាន់ គឺមសួរ ក៏បានរៀបរាប់ទាំងសប្បាយចិត្តថា "អរគុណបងប្រុស កែវ មេត្រី ត្រូវជាប្តីរបស់ប្អូនស្រីសារ៉ាយសក្ខណាដែលបានចុះទៅសួរសុខទុក្ខប្អូនស្រីម៊ីៗដែលកើតជំងឺមហារីកដំណាក់កាលចុងក្រោយផ្ទាល់ ហើយបានផ្តល់ជាថវិការចំនួន50$ជូនប្អូនស្រីផងដែរ។ បងប្អូនអាចទំនាក់ទំនងផ្តល់ថវិការជូនម្តាយប្អូនស្រីផ្ទាល់តាមរយៈ 097 690 5006"។ យ៉ាងណាមិញក៏មានអ្នកគាំទ្រជាច្រើនចូលរួមត្រេកអរ និងសូមឲ្យប្អូនស្រីឆាប់ជា៕

ប្រភព៖ Tan Kimsour