លោក ផែង វណ្ណៈ​ អរគុណដល់ សុខ ស្រីម៉ុច ដែលបានបង្ហាញជូនទស្សនិកជនឲ្យបានឃើញទង្រង់នំ....
-

នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ដោយបានរៀបរាប់នៅក្នុងគណនីថា "អរគុណនាង​ សុខ​ ស្រីម៉ុច​ ដែលបានបង្ហាញជូនទស្សនិកជនអោយបានឃើញទង្រង់នំគមនាង​ ព្រោះពេលខ្លះបើខ្ញុំចង់កំសាន្តភ្នែកបែបនេះ​ម្ដងម្កាល ខ្ញុំត្រូវជិះយន្តហោះទៅបាងកក​ ឬ​ ហុងកុង​ ឬ​ សេអ៊ូល​ ទើបបានឃើញ​ ។​ ឥលូវបាននាងអភិវឌ្ឍន៍ទាន់សម័យបែបនេះខ្ញុំសូមកោតសរសើរនាងដោយស្មោះ​ "។ យ៉ាងណាមិញ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលមកបញ្ចេញមតិ ជាច្រើចំពោះបញ្ហានេះ។ នៅក្នុងនោះក៏មានម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Amm Rak បានរៀបរាប់ថា "និយាយត្រង់ក្នុុងនាមខ្ញុំជាមនុស្សប្រុសដល់តែពេលឃើញមនុស្សស្រីស្លៀកពាក់ដល់ថ្នាក់នេះពេកគឺរអើមណាស់ គ្មានអារម្មណ៍សូម្បីតែបន្តិចនិយាយមែន មានតែខ្លាចទៅវិញទេព្រោះគិតថាស្រីខ្មែរដែលអាចស្លៀកពាក់ដល់ថ្នាក់នេះភាគច្រើនជាស្រី.........?‍♂️?‍♂️?‍♂️ គ្មានមនុស្សប្រុសណាគេអោយតំលៃលើស្ត្រីស្លៀកពាក់បែបនេះទេ ??បានត្រឹមកំដរអារម្មណ៏របស់គេ??" ។ ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា MonyDiamond Seka បានលើកឡើងទៅវិញថា "ទោះមិនស្លៀកបែបនឹងក៍មនុស្សប្រុសខ្មែរមួយចំនួនដែរគាត់បានប្រាណខ្លួនមនុស្សស្រីហើយមិនទទួលខុសត្រូវដែរ។ កុំវាយតំលៃមនុស្សលើការស្លៀកពាក់។" និងមានខមិនជាច្រើនទៀត។

ប្រភព៖ Pheng Vannak News