រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងហៅ ​សុខ ស្រីម៉ុច ទៅដុះក្អែលចេញម្តង ក្រោយពី....
-

ភ្នំពេញ៖ ក្រោយពីតារាស្រី សុខ ស្រីម៉ុច លេចចេញវីដេអូឃ្លីប ដែលធ្វើឲ្យមហាជនជាច្រើនមានការរិះគន់យ៉ាងចាស់ដៃមក ខណៈពេលលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រតិកម្មយ៉ាងខ្លាំង និងមានគម្រោងហៅ ស្រីម៉ុច មកដុសក្អែលចេញម្តង ព្រោះពេលកន្លងមកនាងមិនធ្លាប់ត្រូវបានក្រសួងកោះហៅទេ តែពេលនេះនៅក្នុងរូបភាពជាច្រើនសន្លឹករបស់នាង បានធ្វើឲ្យលោកជំទាវទ្រាំលែងបានទៀតហើយ នេះហាក់គ្មានខ្វល់ខ្វាយពីតម្លៃវប្បធម៏របស់ខ្មែរបន្តិចសោះតែម្តង។ បើយោងតាមព័ត៏មានក្នុងស្រុកមួយបានចុះផ្សាយថា «រដ្ឋមន្ត្រីក្រសួងវប្បធម៌កំពុងប្រតិកម្មខ្លាំង ចាំបោះឆ្នោតហើយ គេនឹងហៅ ស្រី​ម៉ុច ទៅព្រមានម្តង»។ ទាក់ទិននឹងរឿងនេះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបញ្ជាក់ថា «នាងមិនមែនជាអ្នកសិល្បៈទេ ព្រោះនាងបានលាឈប់ហើយ»។ តែទោះជាយ៉ាងណា ក៏នេះនាំឲ្យខូចខាត និងបាត់បង់តម្លៃស្រីខ្មែរ ផងដែរ៕

ដោយ៖ និមល