គ្រាន់តែទទួលបានដំណឹងប្អូនស្រី ម៉ី ម៉ី ភ្លាម លោកតាន់ គឹមសួរ ស្កាត់ទៅជួបប្អូនភ្លែត ព្រោះមិនអាចមើលឃើញពីការឈឺចាប់របស់ប្អូនស្រីបាន...
-

ដោយពីភាពលំបាក និងការឈឺចាប់របស់ប្អូនស្រី ម៉ី ម៉ី មិនបាន លោក តាន់ គឹមសួរ ដែលពុកម៉ែបងប្អូនស្គាល់តាមរយៈ វីដេអូឃ្លីបអប់រំផ្សេងៗជាច្រើននោះ ពេលនេះលោកបានបង្ហោះសារដ៏កំសត់ ពេលឃើញប្អូនស្រី តូចមួយស្រែកយំពីការឈឺចាប់ ដោយសារតែភ្នែករបស់នាង មានខ្ទុះ ហើមជិតភ្នែកមួយចំហៀងទៅហើយ។ លោកបានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុផ្ទាល់របស់លោកថា "ខ្ញុំនឹងចុះទៅជួបក្មេងនេះផ្ទាល់ថ្ងៃនេះនាម៉ោង១រសៀលដើម្បីសាកសួរពត៍មានខ្លះអំពីគាត់ ហើយនឹងប្រកាសរកជំនួយជួយគាត់។ អរគុណប្អូនស្រី @oma lysa ដែលមានទឹកចិត្តឈឺឆ្អាល??? បងប្អូនអាចចូលរួមជាមួយគ្នាបានណា"។ យ៉ាងណាមិញក៏មានអ្នកគាំទ្រជាច្រើន បង្ហាញអារម្មណ៍អាណិតដល់ប្អូនស្រី ដែលកំពុងស្រែកយំឈឺចាប់យ៉ាងខ្លាំង៕

ប្រភព៖​Tan Kimsour