បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Odom Ry បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលធ្វើឲ្យមហាជនជាច្រើនដែលមិនធ្លាប់បានស្គាល់មុខមាត់ពិតរបស់អ្នកនិពន្ធជើងចាស់ គឺអ្នកស្រី ម៉ៅ សំណាង ហៅ ទន្សាយ ដែលស្ថិតនៅក្នុងសភាពស្គមស្គាំង ដោយសារតែជំងឺ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក Odom Ry បានរៀបរាប់ថា "ធ្លាប់តែអានប្រលោមលោករបស់គាត់ ធ្លាប់តែឃើញឈ្មោះគាត់ នៅលើសៀវភៅរឿងជាច្រើន ទើបតែថ្ងៃនេះ ដែលខ្ញុំបានជួប និងស្គាល់មុខមាត់ពិតរបស់អ្នកនិពន្ធ ម៉ៅ សំណាង។ អ្នកគ្រូស្គមច្រើន ព្រោះទើបតែបានធូរពីជំងឺ ហើយកំពុងបន្តការថែទាំសុខភាព។ ថ្ងៃនេះ អ្នកគ្រូបានទទួលស្វាគមន៍ យើងខ្ញុំដែលជាប្រិយមិត្តអ្នកអាន របស់អ្នកគ្រូ យ៉ាងរាក់ទាក់ និងកក់ក្តៅ។ មកទល់ពេលនេះ ទោះបីវ័យច្រើនមែនពិត តែចិត្ត អារម្មណ៍ និងបេះដូងអ្នកគ្រូ នៅតែពេញប្រៀប ទៅដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ដូចដែលយើងធ្លាប់បានអាន រឿងរបស់គាត់អ៊ីចឹង។ រូបភាពទាំងនេះ ដោយសារតែអ្នកគ្រូពិបាកដើរ ទើបត្រូវអង្គុយថត ក្នុងបន្ទប់របស់គាត់តែម្តង ?#ម៉ៅសំណាង #ទន្សាយ"។ យ៉ាងណាមិញក៏មានប្រិយមិត្តអ្នកអានជាច្រើនបានបង្ហាញពីអារម្មណ៍អាណិត និងប្រាប់ទៀតថា ពួកគាត់ពិតជាចូលចិត្តអានសៀវភៅដែលអ្នកស្រីនិពន្ធខ្លាំងណាស់៕



