មាតាដៃ១០០ ខំប្រឹងព្រោះតែគ្រួសារ...លោក មាស សាលី បង្ហោះសារហួសចិត្តថា ឈប់បានឈប់ទៅ ប្តីខំធ្វើការងារហត់ បែរជាប្រពន្ធ មកជុំគ្នាលេងល្បែងសុីសង....(មានវីដេអូ)
ក្រោយពីមានការបង្ហោះវីដេអូឃ្លីបតៗ ពេញបណ្តាញសង្គមហ្វេសប៊ុក ពីសកម្មភាពរបស់ស្រី្តមួយក្រុមបានជួបជុំគ្នាលេងល្បែង ដោយមិនគិតគូរពីផ្ទះសម្បែង បាយទឹក កូនប្រុសស្រីស្រែកយំទ្រហឹងពេញផ្ទះ ដោយសារតែឃ្លាន ពេលសមត្ថកិច្ចចុះចាប់រត់ជ្រែកជើងគ្នា សូម្បីតែកូនក៏លែងខ្វល់ទៀតដែរ ទង្វើរនេះបានធ្វើឲ្យមហាជនមានការមិនពេញចិត្តជាខ្លាំង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងលោក មាស សាលី ក៏បានលើកឡើងថា ទាំងហួសចិត្តថា "ឈប់បានឈប់ទៅ ប្តីខំធ្វើការងារហត់ បែរជាប្រពន្ធ មកជុំគ្នាលេងល្បែងសុីសង ???"។ បន្ទាប់ពីការបង្ហោះសារយ៉ាងខ្លីមួយនេះហើយ ក៏មានប្រិយមិត្តជាច្រើនបានចូលមកខមិន និងសូមសំណុំពរឲ្យបងៗឈប់លេងល្បែងស៊ីសងទៀតទៅ ព្រោះថាវាមិនបានជួយឲ្យចម្រើនអីនោះទេ៕










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។