មួយរយៈពេលមកនេះ គ្រោះទឹកជំនន់បានវាយប្រហារប្រជាជនខ្មែរយើង ដែលរស់នៅតាមខេត្តមួយចំនួន និងរហូតដល់ជាយក្រុងភ្នំពេញថែមទៀត។ យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គីមឡេង បានធ្វើការបង្ហោះវីដេអូ ក៏ដូចជារូបភាពជាច្រើនទាក់ទងទៅនឹង គ្រោះទឹកជំនន់។ ទឹកជំនន់នៅខេត្តកោះកុង បានធ្វើប្អូនប្រុសមិនអាចឈរមើល បើទោះបីជាប្អូនកំពុងតែមានជំងឺជាប់ខ្លួន ក៏ត្រូវតែទៅមើល នឹងជួយដល់ពួកគាត់ដែលកំពុងតែជួបទុក្ខលំបាកនៅគ្រានេះ។ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសបានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "សកម្មភាពចុះតាមផ្ទះប្រជាពលរដ្ឋរងគ្រោះ ទឹកជំនន់ ដើម្បីយកសំភារះជួយសង្គ្រោះពួកគាត់ដែលកំពុងជួបការលំបាក" ប្អូនប្រុសបានបន្តទៀតថា "លុញទឹកត្រាំទឹកភ្លៀង ឈឺមិនទាន់ជាតែដោតសារពួកគាត់ជួបទុកតើខ្ញុំអាចបិទភ្នែកមើលពួកគាត់មានការពិបាកបានទេ?ធ្លាប់តែមានផ្ទះ មានការជួបជុំបែរជារងគ្រោះដោយធម្មជាតិ?"។ ជាក់ស្តែងមានបងប្អូនយើងជាច្រើន មានការសោកស្តាយជាខ្លាំង ចំពោះគ្រោះទឺកជំនន់នេះ។








